ads
(English) អាជ្ញាកណ្តាលនឹងពាក់កាមេរ៉ា bodycam នៅ Club World Cup
១០-មេសា-២០២៥

(English) FIFA បានប្រកាសថាអាជ្ញាកណ្តាលនឹងត្រូវបំពាក់កាមេរ៉ានៅលើរាងកាយក្នុងអំឡុងពេលប្រកួត FIFA Club World Cup ឆ្នាំ២០២៥ ក្នុងជំហានមួយឆ្ពោះទៅរកការប្រើប្រាស់កាមេរ៉ាសម្រាប់ការផ្សាយផ្ទាល់ ក៏ដូចជាជួយបណ្តុះបណ្តាលអាជ្ញាកណ្តាលផងដែរ។

លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA បាននិយាយថាវាគឺជាឱកាសដ៏ល្អមួយក្នុងការផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ថ្មី ទាក់ទងនឹងរូបភាពដែលថតចេញពីមុំដែលអាចមើលបានច្បាស់ល្អដែលមិនធ្លាប់មានពីមុនមក។ Collina បានបន្តថាវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាជ្ញាកណ្តាលផងដែរ ដោយអនុញ្ញាតឱ្យគ្រូបង្វឹក និងមន្ត្រីធ្វើការវាយតម្លៃការសម្រេចចិត្តដោយមើលឃើញនូវអ្វីដែលអាជ្ញាកណ្តាលបានឃើញក្នុងអំឡុងពេលសំខាន់ៗ ។

Jarred Gillett បានក្លាយជាអាជ្ញាកណ្តាលដំបូងគេដែលពាក់ bodycam អំឡុងពេលការប្រកួត Premier League ក្នុងជ័យជម្នះ៤-០របស់ Crystal លើ Manchester United ក្នុងខែឧសភា ឆ្នាំ២០២៤។ នាយកប្រតិបត្តិសមាគមកីឡាបាល់ទាត់លោក Mark Bullingham បាននិយាយថាការប្រើប្រាស់កាមេរ៉ារាងកាយ ដើម្បីជួយការពារអាជ្ញាកណ្តាលគ្រប់កម្រិត ជាពិសេសពីការរំលោភបំពាននៅកម្រិតមូលដ្ឋាន។ ប្រសិនបើជោគជ័យ ការសាកល្បងនេះអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តកាន់តែទូលំទូលាយ រួមទាំងនៅក្នុងការប្រកួតប្រជែងដ៏ឆ្នើមដូចជា Premier League ជាដើម៕

ads