ads
(English) អតីតគ្រូ BG លោក Makoto Teguramori ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹក Hanoi FC ផ្លូវការ
១៧-កុម្ភៈ-២០២៥

(English)

សមាជិកក្លិបកំពូលលីគកំពូលវៀតណាម គឺ Hanoi FC បានប្រកាសតែងតាំងលោក Makoto Teguramori ជាផ្លូវការ សម្រាប់ការដឹកនាំក្រុម។ បុរសសញ្ជាតិជប៉ុន ៥៧ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកទី ២ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ដែលដឹកនាំក្រុម Hanoi FC ជាម្ចាស់ជើងឯកលីគកំពូលវៀតណាម ៦ សម័យកាល បន្ទាប់ពីលោក Daiki Iwamas ក្នុងឆ្នាំ ២០២៤។

យ៉ាងណា ជាមួយនឹងការផ្លាស់មកដឹកនាំក្លិបខាងលើនេះ គោលដៅសំខាន់គឺធ្វើ់យ៉ាងឱ្យក្រុមទទួលបានជោគជ័យ និងឈ្នះជើងឯក បន្ទាប់ពីក្រុមលេងបាន ១៣ ប្រកួតក្នុងរដូវកាល ២០២៤-២៥ មាន ២០ ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខរៀងទី ៤ ក្នុងតារាងពិន្ទុក្របខណ្ឌលីគកំពូលវៀតណាម V-League។ សម្រាបលោក Makoto Teguramori គេរំពឹងថារូបលោកនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Hanoi FC ក្នុងការប្រកួតក្រៅដីជាមួយ Hoang Anh Gia Lai នៅថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ៕

ប្រភព៖ Ball Thai

ads