ads
(English) អតីតគ្រូឥណ្ឌូនេស៊ីអាចនឹងដឹកនាំក្រុម ASEAN All Stars ក្នុងការប្រកួតមិត្តភាពទល់នឹងបិសាចក្រហមនៅខែឧសភាខាងមុខនេះ
០៥-មិនា-២០២៥

(English) យោងតាមសារព័ត៌មាន CNN Indonesia បានរាយការណ៍ថា លោក Shin Tae-yong ទំនងអាចនឹងដឹកនាំក្រុម ASEAN All Stars ក្នុងការប្រកួតមិត្តភាពទល់នឹង Manchester United ក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលព្រឹត្តិការណ៍ខាងលើ នឹងត្រូវធ្វើទ្បើងប្រទេសម៉ាឡេស៊ី ត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីក្លិបយក្សអង់គ្លេសនេះប្រកួតចុងក្រោយនៅ Premier League ទល់នឹង Aston Villa នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

យោងតាមសារព័ត៌មានឥណ្ឌូនេស៊ី លោក Shin Tae-yong ប្រហែលជាត្រូវជ្រើសរើសឱ្យដឹកនាំក្រុម ASEAN All Stars ដោយសារតែគ្រូបង្វឹកជនជាតិកូរ៉េមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ និងគ្មានការងារធ្វើ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ សូម្បីតែបញ្ជីឈ្មោះកីឡាករសម្រាប់ ASEAN All Star នៅតែជាអាថ៌កំបាំងធំ។

យ៉ាង​ណា​ វាទំនង​ជា​ក្រុម​តំណាង​ឱ្យកីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​នឹង​ប្រមូល​ផ្ដុំ​តារា​ឆ្នើម​របស់​ប្រទេស​វៀតណាម ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ កីទ្បាករ Nguyen Tien Linh និង Nguyen Quang Hai អាច​ជា​បេក្ខភាព​ខ្លាំង​ដើម្បី​តំណាង​ឱ្យ​ប្រទេស​វៀតណាម​ក្នុង​ក្រុម ASEAN All Stars ខណៈដែល Nguyen Xuan Son មាន​របួស​រយៈ​ពេល​យូរ ហើយ​ច្បាស់​ជា​នឹង​ខកខាន​ការ​ប្រកួត​កំពូល​។

ព័ត៌មាន​អំពី​ការ​ប្រកួត​នេះ​ទើប​តែ​លេច​ចេញ​ពី​កាសែត News Straits Times ជា​កាសែត​ដ៏​មាន​កិត្យានុភាព​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ Man Utd នឹងមកប្រទេសនេះដើម្បីប្រកួតមិត្តភាពនៅកីឡដ្ឋាន Bukit Jalil។ ក្រុម ASEAN All Stars ត្រូវបានបង្កើតឡើងក្នុងគោលបំណងទាក់ទាញទស្សនិកជនទូទាំងតំបន់។

លីគម៉ាឡេស៊ី និងថៃទាំងពីរគ្រោងនឹងបញ្ចប់នៅខែមេសា ប៉ុន្តែ Johor Darul Tazim (ម៉ាឡេស៊ី) និង Buriram United (ថៃ) នៅតែមានការប្រកួតក្នុង AFC Champions League Elite។ លីគឥណ្ឌូណេស៊ីនឹងបញ្ចប់នៅខែឧសភា ប៉ុន្មានថ្ងៃមុន ASEAN All Star ប៉ះ Man Utd។

ទន្ទឹមនឹងនេះ កាលវិភាគ V.League មានរយៈពេលរហូតដល់ចុងខែមិថុនា។ យ៉ាង​ណា ក្រុម​របស់​វៀតណាម​នឹង​លេង​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​ឧសភា ហើយ​អាច​នឹង​លេង National Cup នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ដូច្នេះ​គេ​មិន​ទាន់​អាច​កំណត់​បាន​ថា​តើ​សមាជិក​ក្រុម​វៀតណាម​ណា​ នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ខាង​លើ​នោះ​ទេ៕

ប្រភព៖ znews.vn

 

ads