

(English) វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo បានដកខ្លួនចេញពីការប្រជែងធ្វើជាប្រធានសមាគមបាល់ទាត់ បន្ទាប់ពីរកឃើញថា ទ្វារជាច្រីនបានបិទ ចំពោះបេក្ខភាពរបស់គាត់។ បុរសសញ្ជាតិប្រេស៊ីលវ័យ ៤៨ ឆ្នាំរូបនេះ គ្រោងនឹងប្រជែងជាមួយលោក Ednaldo Rodrigues ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF)បច្ចុប្បន្ន ។
អាណត្តិរបស់លោក Rodrigues នៅមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០២៦ តែការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល ១២ ខែមុនចប់អាណត្តិ។ Ronaldo បានសន្យាថានឹង ស្ដារកិត្យានុភាពក្រុមជម្រើសជាតិ ប្រសិនបើគាត់ជាប់ជាប្រធាន។ ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធ Barcelona, Inter Milan និង Real Madrid បានសម្រេចចិត្តដកខ្លួនចេញ ដោយសារតែសហព័ន្ធក្នុងតំបន់ភាគច្រើនរបស់ប្រេស៊ីលគាំទ្រប្រធានបច្ចុប្បន្ន។
Ronaldo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ថាទំនាក់ទំនងដំបូងរបស់ខ្ញុំជាមួយសហព័ន្ធក្នុងតំបន់ចំនួន ២៧ ខ្ញុំបានរកឃើញមានតែ៣ប៉ុណ្ណោះដែលស្វាគមន៍ខ្ញុំ។ ពួកគេបានបង្ហាញការពេញចិត្តចំពោះអ្នកគ្រប់គ្រងបច្ចុប្បន្ន និងការគាំទ្រសម្រាប់ការបោះឆ្នោតឡើងវិញ។ Ronaldo បាននិយាយថា ខ្ញុំគោរពសិទ្ធិរបស់មេដឹកនាំសហព័ន្ធដើម្បីរក្សាការគាំទ្ររបស់ពួកគេចំពោះ Rodrigues ប៉ុន្តែខ្ញុំមានការខកចិត្តដែលមិនមានការបើកចំហសម្រាប់ការសន្ទនា។ Rodrigues ឥឡូវនេះត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនតែមួយគត់នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ៕
ប្រភព៖ BBC