(English) សារមន្ទីរ CR7 ដែលតំណាងដល់កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo គ្រោងនឹងបើកនៅខែកក្កដានៅមជ្ឈមណ្ឌលផ្សារទំនើប K11 Musea ក្នុងខណ្ឌ Tsim Sha Tsui ទីក្រុងហុងកុង។ សំបុត្រចូលទស្សនាសារមន្ទីរ CR7 នៅហុងកុង នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី០៥ ខែកុម្ភៈ ដែលជាថ្ងៃកំណើតរបស់ Ronaldo ឈានចូលវ័យ ៤០ ឆ្នាំ។
សំបុត្រ Early bird និង VIP នឹងមានលក់នៅកាលបរិច្ឆេទ ខណៈដែលសំបុត្រទូទៅនឹងដាក់លក់នៅថ្ងៃទី ២៤ ខែកុម្ភៈ វេលាម៉ោង ១១ ព្រឹកតាមរយៈបណ្តាញសង្គមអនឡាញ Klook និង Ctrip ក៏ដូចជាគេហទំព័រផ្លូវការរបស់ K11។នេះបើយោងតាមរាយការណ៍របស់កាសែតចិន South China Morning Post។
សំបុត្រទូទៅមានតម្លៃ ១៨០ ដុល្លារហុងកុង (២៣ ដុល្លារអាម៉េរិក) សម្រាប់មនុស្សពេញវ័យ និង ១៥០ ដុល្លារហុងកុង សម្រាប់កុមារ និងមនុស្សចាស់ ជាមួយនឹងការបញ្ចុះតម្លៃ ១០ ភាគរយផងដែរ។ សារមន្ទីរក៏នឹងផ្តល់ជូននូវសំបុត្រ VIP ជាច្រើនកម្រិតផងដែរ ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលអត្ថប្រយោជន៍ផ្តាច់មុខដូចជាទំនិញដែលមានកំណត់ ដំណើរទេសចរណ៍ដែលបានណែនាំ និងការចូលទៅកាន់តំបន់ពិសេសនៅក្នុង។ គួរជម្រាបថា Cristiano Ronaldo មានសារមន្ទីរពីរផ្សេងទៀតដែលតំណាងឱ្យរូបគេគឺក្នុងប្រទេសព័រទុយហ្គាល់ និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលកំពុងតែលេងឱ្យក្លិប Al Nassr ៕
ប្រភព៖ vnexpress