

(English) ក្រុមជម្រើសជាតិនូវែលសេឡង់ក្លាយជាក្រុមទី ២ បន្ទាប់ពីជប៉ុន កក់បានកៅអីមួយឡើងទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បន្ទាប់ពីបានយកឈ្នះលើក្រុម New Caledonia ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃចន្ទ ក្នុងវគ្គជម្រុះផ្តាច់ព្រ័ត្រសហព័ន្ធអូសេអានី។
ខ្សែការពារ Boxall រកបានគ្រាប់បាល់ដំបូងនៅនាទី៦១បន្ទាប់ពីតង់ទី១ គ្មានគ្រាប់បាល់បញ្ចូលទី។គ្រាប់ទី២រកបានដោយកីឡាករ Barbarouses ស៊ុតបាល់បញ្ចូលទីនាទី៦៦និងគ្រាប់បាល់ទី៣ស៊ុតបញ្ចូលទីដោយកីឡាករ បម្រុង Elijah នៅនាទី៨០។ នូវែលសេឡង់ធ្លាប់ឈានដល់ការប្រកួត World Cup ជាលើកទី៣ គឺនៅប្រទេសអេស្ប៉ាញក្នុងឆ្នាំ១៩៨២អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០១០និងចូលរួមជាមួយសហ ម្ចាស់ផ្ទះកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក រួមនឹងជប៉ុន ដែលកាលពីសប្តាហ៍មុនបានក្លាយជាក្រុមដំបូងដែលមានសិទ្ធិសម្រាប់ការប្រកួត៤៦ក្រុមបន្ទាប់ពីយកឈ្នះបារ៉ែន ២-០។
ចំណែកឯក្រុមជម្រីសជាតិ New Caledonia នៅតែមានឱកាសតាមរយៈការប្រកួតជម្រុះអន្តរទ្វីបចំនួនប្រាំមួយក្រុម ដែលពាក់ព័ន្ធនឹងក្រុមមកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកខាងជើង និងកណ្តាល និងអាមេរិកខាងត្បូង៕
ប្រភព៖ AP