ads
(English) ម្ចាស់ជើងឯក Club World Cup ឆ្នាំនេះនឹងទទួលបានរង្វាន់ ១២៥ លានដុល្លារឯណោះ
២៧-មិនា-២០២៥

(English)

សមាគមបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថាម្ចាស់ជើងឯក នៃពានរង្វាន់ FIFA Club World Cup ដែលទ្បើងនៅសហរដ្ឋអាម៉េរិក នឹងទទួលបានប្រាក់រង្វាន់ចំនួន ១២៥ លានដុល្លារ បន្ទាប់ពីត្រៀមកញ្ចប់ទឹកប្រាក់ ១ លានដុល្លារ ខណៈដែលព្រឹត្តិការណ៍ខាង នឹងចាប់ផ្តើមលេងចន្លោះពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានេះ ប្រហែលពាក់កណ្តាលនៃទឹកប្រាក់សរុបចំនួន ១ ពាន់លានដុល្លារនឹងត្រូវបែងចែកទៅកាន់ក្លិបទាំង ៣២ ជាមួយនឹងចំនួនទឹកប្រាក់ក្នុងមួយក្លិបដោយផ្អែកលើលក្ខណៈវិនិច្ឆ័យកីឡា និងពាណិជ្ជកម្ម មានន័យថាក្លិបដូចជា Manchester City និង Real Madrid នឹងទទួលបានភាគរយច្រើនជាងផ្សេងៗទៀត ទៅតាមការរៀបចំរបស់ FIFA បង្កើតជាមួយសមាគមក្លិបអឺរ៉ុប៕
ads