ads
(English) ប្រធានក្លិប PSG សម្លឹងតំណែងប្រធាន FIFA
២៨-មិនា-២០២៥

(English) លោក Nasser Al-Khelaifi ប្រធានក្លិបបាល់ទាត់បារាំង Paris Saint Germain, ប្រធានក្រុមហ៊ុន beIN Group និង ECA ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលតំណែងប្រធាន FIFA នាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ មីនា ២០២៥។ ខណៈពេលដែលលោក Al-Khelaifi ទទួលបានភាពជោគជ័យដ៏ធំធេងនៅ PSG រួមទាំងពានរង្វាន់ក្របខណ្ឌកំពូល Ligue 1 ចំនួន ១០ ការផ្លាស់ប្តូរដ៏មានសក្តានុពលរបស់គាត់ទៅកាន់តំណែង FIFA ត្រូវបានប៉ាន់ស្មានដោយលោក Fabien Touati នាយកភាពយន្តឯកសារស្តីពីមេដឹកនាំកាតា។

លោក Touati បានពន្យល់ថាមានប្រភពជាច្រើននៅក្នុងប្រទេសកាតាបានបង្ហេីបអំពីមហិច្ឆតារបស់ Al-Khelaifi ដើម្បីដឹកនាំ FIFA ។ Touati បាននិយាយអំឡុងពេលបង្ហាញខ្លួននៅលើ L’After Foot ថា “ខ្ញុំបានលឺពីអ្នកជិតស្និទ្ធបច្ចុប្បន្ន ឬអតីតសហការីរបស់គាត់ ថាគាត់អាចនឹងពិចារណាតំណែងនេះ។ Al-Khelaifi មានឥទ្ធិពលទាំងនៅក្នុងទ្វីបអឺរ៉ុប និងអន្តរជាតិ ជាមួយនឹងភាពលេចធ្លោបន្ទាប់ពីធ្វេីឱ្យ គម្រោង Super League ក្នុងឆ្នាំ ២០២១ បរាជ័យ។

ទោះបីជាមិនដែលបង្ហាញចំណាប់អារម្មណ៍ជាសាធារណៈចំពោះការងារកំពូលរបស់ FIFA ក៏ដោយ ក៏ឥទ្ធិពលរបស់គាត់នៅក្នុងបាល់ទាត់អឺរ៉ុបគឺមិនអាចប្រកែកបាន។ Touati បានគូសបញ្ជាក់អំពីភាពអស្ចារ្យរបស់ Al-Khelaifi ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំ ECA ជាកន្លែងដែលគាត់ត្រូវបានគេមើលឃើញថាជាតួអង្គកណ្តាល។ នៅពេលខ្ញុំចូលរួមកិច្ចប្រជុំ ECA ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពទាក់ទាញរបស់គាត់ក្នុងចំណោមអ្នកដឹកនាំផ្សេងទៀត។ គាត់ពិតជាតារានៃកម្មវិធី។

លោក Touati បានបន្តទៀតថា អ្នកថតរូបបានឡោមព័ទ្ធគាត់ ហើយនៅពេលដែលគាត់មកដល់ គាត់បានទៅរកប្រធាន UEFA លោក Aleksander Ceferin ។ ថ្ងៃនេះ គាត់ពិតជាមានទម្ងន់នៅក្នុងបាល់ទាត់អឺរ៉ុប។ បច្ចុប្បន្ននេះ FIFA ត្រូវបានដឹកនាំដោយលោក Gianni Infantino ក្នុងអាណត្តិទីពីររបស់គាត់ ប៉ុន្តែឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ Al-Khelaifi អាចធ្វើឱ្យគាត់កាន់កាប់តំណែងបាល់ទាត់ពិភពលោកនាពេលអនាគត៕

ads