![](https://www.b8-sport.net/wp-content/uploads/2025/01/Untitled-1.png)
![](https://www.b8-sport.net/wp-content/uploads/2025/01/Label-Amatak_01.png)
(English) នាយិការគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា បានប្រាប់មូលហេតុ នៃការចាកចេញរបស់គ្រូបង្វឹក លោក Jurģis Kalns គឺជាការសម្រេចចិត្តផ្ទាល់របស់លោក មិនមែនក្លិបជាអ្នកបញ្ចប់ទ្បើយ។ ជាការពិតណាស់! បុរសសញ្ជាតិឡាតវីវ័យ ៤២ ឆ្នាំរូបនេះត្រូវបានក្លិបប្រកាសអំពីការចែកផ្លូវគ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្រោយពីលោកដឹកនាំក្រុមបរាជ័យក្រោមថ្វីជ់ើងរបស់ក្រុមម្ចាស់ផ្ទះ ISI ៤-២ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា។ បញ្ហាខាងលើនេះ បានធ្វ់ើឱ្យមានមាតិជាច្រើនផ្ទុះការវែកញែកលើបណ្ដាញសង្គមផងដែរ បន្ទាប់ពីរឿងខាងលើត្រូវបានប្រកាសជាផ្លូវ។
យ៉ាងណា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មាននៅឯកីទ្បដ្ឋានព្រីនស៍ នាយិការគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា ប្រាប់ពីមូលហេតុសំខាន់ៗពីចាកចេញរបស់លោក Jurģis Kalns ដោយលោកគ្រូយល់ថា៖ កម្រិត នៃការប្រកួតប្រជែងនៅលីគកំពូលកម្ពូជា គឺនៅមានកម្រិតដែលមិនត្រូវតាមស្តង់ដាអឺរ៉ុបទាំងអស់ទេ។ ជាហេតុធ្វើឱ្យលោកពិបាកក្នុងការធ្វើការ។ ការកាត់សេចក្តីនាៗ ក៏ជាហេតុចម្បងផងដែរ ធ្វើឱ្យលោកមិនអាចនៅបន្តនៅទីនេះទៀតបាន ព្រោះវាមនដូចអ្វីដែលឆ្លងកាត់ក្នុងបង្វឹកពីមុនៗមក។ ហើយកត្តាផ្ទាល់ខ្លួន ដោយសារលោករស់នៅឃ្លាតឆ្ងាយពីគ្រួសាររបស់លោក និងអាចមួយផ្នែកទៀត គឺលោកក៏សម្លឹងឃើញឱកាសការងារនៅក្លិបថ្មីផងដែរ។ កញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានបន្ថែតទៀតថា៖ លោក Jurģis Kalns មានគម្រោងចាកចេញជាច្រើនដងហើយ ប៉ុន្តែក្លិបបានព្យាយាមសម្របសម្រួល ប៉ុន្តែចុងក្រោយក្លិបនៅតែគោរពការសម្រេចចិត្តរបស់គ្រូបង្វឹក។
សូមជម្រាបថា លោក Jurģis Kalns ត្រូវបានសារព័ត៌មានឡាតវី Baltic Football News បានប្រាប់ឱ្យដឹងថា លោកនឹងចូលរួមជាមួយក្លិប FK Auda ក្នុងក្របខណ្ឌលីគទី ១ របស់ប្រទេសឡាតវី បន្ទាប់ពីលោកសម្រេចចិត្តចាកចេញពីក្លិបវិសាខា៕
អត្ថបទដោយ៖ យ៉េ សេរីជប៉ុន