ads
(English) តើ Man City ចំណាយលុយអស់ប៉ុន្មានលើមេធាវីក្នុងសំណុំរឿង ១១៥ ករណី?
៣១-មិនា-២០២៥

(English) ក្លិប Manchester City បានចំណាយប្រាក់អស់ជាង ៣៩ លានដុល្លារលើថ្លៃសេវាផ្លូវច្បាប់ (មេធាវី) នៅដំណាច់ឆ្នាំ​២០២៣-២៤។ តួលេខនោះគឺកើនឡើងជាង ១៣ លានដុល្លារបើធៀបទៅនឹង ១២ ខែមុនស្មើនឹងជាង ២៦ ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។ វាត្រូវបានគេរំពឹងថាវិក័យប័ត្រចំណាយសម្រាប់រដូវកាលនេះនឹងលើសពីចំនួននោះ ហើយនៅតែជាចំនួនខ្ពស់បំផុតនៅឡើយ។

មួយភាគធំនៃប្រាក់ដែលបានចំណាយប្រហែលជាបានទៅមេធាវីលោក Lord Pannick ។ មេធាវីដ៏គួរឱ្យគោរពដែលត្រូវបានជួលដោយក្លឹបកាលពីខែកុម្ភៈឆ្នាំមុនដើម្បីដឹកនាំក្រុមច្បាប់របស់ពួកគេត្រូវបានគេរាយការណ៍ថាគិតប្រាក់ប្រហែល ជាង៦០០០ដុល្លារក្នុងមួយម៉ោងសម្រាប់សេវាកម្មរបស់គាត់។ ចំនួនប្រាក់ដែលក្លិប Manchester​ City បានចំណាយក្នុងការប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ វានឹងមិនថ្លៃទេ ប្រសិនបើពួកគេត្រូវបានជម្រះពីការចោទប្រកាន់ទាំងអស់។

ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២៣ ក្លិប Manchester City ត្រូវបានចោទប្រកាន់ដោយ Premier League ជាមួយនឹងការចោទ ១១៥ ករណីបំពានច្បាប់ហិរញ្ញវត្ថុរបស់លីក។ អស់រយៈពេលពីរឆ្នាំមកនេះ អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកបាននឹងកំពុងរង់ចាំសាលក្រមដោយអន្ទះសារចង់ឃើញថាតើ Man City នឹងត្រូវដាក់ទណ្ឌកម្មបែបណា ការពិន័យជាប្រាក់ និងការដកហូតពាន ប្រសិនបើពួកគេត្រូវបានរកឃើញថាមានទោស។ City បដិសេធ​ការ​ប្រព្រឹត្ត​ខុស​លើ​ការ​ចោទ​ប្រកាន់​ទាំង ១១៥ ប៉ុន្តែ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​បញ្ជាក់៕

ads