ads
(English) តើក្លិបណាលក់សំបុត្របានលុយច្រីនជាងគេក្នុងឆ្នាំ ២០២៣-២៤…?
០៧-មិនា-២០២៥

(English) Real Madrid លក់សំបុត្រក្នុងថ្ងៃប្រកួត (Matchday) បានលុយច្រីនជាងគេបំផុតក្នុងចំណោមក្លិបបាល់ទាត់នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបសម្រាប់ឆ្នាំ ២០២៣-២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BCC ។ Real Madrid ប្រមូលលុយបានជាង ១៩៧ លានដុល្លារពីការលក់សំបុត្រចូលទស្សនានាំមុខក្លិបយក្សបារាំង Paris Saint Germain ដែលរកចំណូលបានជាង ១៧៩ លានដុល្លារឈរលំដាប់លេខ ២ ក្នុងតារាង។ ប្រភពខាងលើដដែលបានឱ្យដឹងថា Real Madrid ជាមធ្យមប្រាក់ចំណូលបានមកពីការលក់សំបុត្រ ១ ប្រកួតក្នុងផ្ទះគឺជាង ៧,៨លានដុល្លារ ។

តម្លៃសំបុត្រប្រកួតក្នុងផ្ទះជាមធ្យមម្នាក់ជាង ១០៩ ដុល្លារ។ PSG ជាមធ្យមប្រាក់ចំណូលបានមកពីការលក់សំបុត្រ ១ ប្រកួតក្នុងផ្ទះគឺជាង ៧,៧ លានដុល្លារតែតម្លៃសំបុត្រប្រកួតក្នុងផ្ទះម្នាក់ជាមធ្យមថ្លៃជាង Real Madrid គឺ ជាង១៤៦ដុល្លារ។ ចំណែកឯនៅ Premier league វិញ ក្រុមកាំភ្លីងធំ Arsenal ឈរកំពូលតារាង និងទទួលបានចំណាត់លេខ៣នៅអឺរុប។  Arsenal រកចំណូលបានមកពីការលក់សំបុត្រគឺជាង ១៦៧ លានដុល្លារ។ ប្រាក់ចំណូល ១ ប្រកួតក្នុងផ្ទះជាមធ្យមគឺជាង ៦ លានដុល្លារ។ តម្លៃសំបុត្រប្រកួតក្នុងផ្ទះម្នាក់ជាមធ្យមគឺជាង ១០៩ ដុល្លារដូចគ្នាទៅនឹង Real Madrid ផងដែរ៕

ប្រភព៖ BBC

ads