ads
(English) តើក្លិបណារក្សាកំណត់ត្រាមិនចាញ់យូរបំផុតក្នុងសតវត្សទី២១?
០៨-មេសា-២០២៥

(English) យោងតាម របាយការណ៍ពីសហព័ន្ធអន្តរជាតិប្រវត្តិសាស្រ្ត និងស្ថិតិកីឡាបាល់ទាត់ (IFFHS) ស្តីពីចំណាត់ថ្នាក់ របស់លីគបាល់ទាត់ជាតិនានាជុំវិញពិភពលោក ដែលប្រកួតមិនចាញ់បានយូរបំផុត ដែលត្រូវបានគេហទំព័រ Givemesport.com ដកស្រង់ចេញផ្សាយកាលពីថ្ងៃអង្គារទី​០៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្លិបបាល់ទាត់ Lincoln របស់ប្រទេសហ្ស៊ីប្រាល់តា (Gibraltar) ដែលធ្លាប់ឈ្នះពានរង្វាន់ Gibraltar Premier Division ១៤ ដងជាប់ៗគ្នា ​គឺជាក្លិបដែលប្រកួតមិនធ្លាប់ចាញ់រយៈពេលវែងបំផុតក្នុងតំបន់អឺរ៉ុបនៅក្នុងសតវត្សរ៍ទី​២១។

ក្លិបនេះរក្សាបានការប្រកួតមិនចាញ់ចំនួន ៨៨ គិតចាប់ពីឆ្នាំ ២០០៩- ២០១៤ ក្នុងរយៈពេល ១៩៥៩ ថ្ងៃ។ សម្រាប់រដូវកាល ២០២៤-២៥ ដែលទេីបបញ្ចប់កាលពីពេលថ្មីៗនេះ ក្លិប Lincoln ឈរលេខ ២ ក្នុងតារាង។ ចំណែកឯក្លឹបបាល់ទាត់អេហ្ស៊ីប Al Ahly ឈរលំដាប់ថ្នាក់លេខ២ រក្សាការប្រកួតមិនចាញ់បាន ៧១ប្រកួតក្នុងចន្លោះឆ្នាំ ២០០៤-២០០៧។ ចំណាត់ថ្នាក់លេខ៣បានទៅលេីក្លិប Sheeriff របស់ប្រទេសម៉ុលដាវី ក្នុងចន្លោះឆ្នាំ ២០០៦-២០០៨ រក្សាការប្រកួតមិនចាញ់បាន ៦៣ប្រកួត៕

 

ads