ads
(English) តុលាការ​អាហ្សង់ទីន​​បើកសវនាការកាត់​ទោស​អ្នក​ជំនាញ​ថែទាំ​សុខភាព​ Maradona
១៣-មិនា-២០២៥

(English) តុលាការ​អាហ្សង់ទីន​បាន​ចាប់​ផ្តើម​បើកសវនាការកាត់​ទោស​អ្នក​ជំនាញ​ថែទាំ​សុខភាព​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វេស​ប្រហែស​ដែលបណ្តាលឲ្យស្លាប់​អតីត​កីឡាករ​បាល់ទាត់​ដ៏ឆ្នើម Diego Maradona ក្នុង​អាយុ ៦០ ឆ្នាំ។ Maradona ស្ថិតក្រោមការមើលថែរបស់អ្នកជំនាញទាំងនោះ នៅពេលដែលគាត់មានជំងឺគាំងបេះដូងនៅក្នុងផ្ទះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ចៅក្រមបីរូបនឹងសម្រេចថាតើអ្នកណាខ្លះដែលត្រូវបានចោទប្រកាន់ ដែលក្នុងនោះរួមមាន គ្រូពេទ្យសរសៃប្រសាទ គ្រូពេទ្យវិកលចរិត និងបុគ្គលិកពេទ្យជាច្រើននាក់ មានពិរុទ្ធពីបទមនុស្សឃាតឬយ៉ាងណា។ ប្រសិនបេីរកឃីញមានកំហុស អ្នកទាំងនោះត្រូវជាប់ពន្ធនាគារអតិបរមា ២៥ ឆ្នាំ។ អ្នក​ជំនាញ​ ៦ ​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​កាត់​ទោសផងដែរ។ ក្រុម​គ្រួសារ​ដែល​មាន​ទឹក​ភ្នែក​របស់​ម្ចាស់ពានរង្វាន់បាល់ទាត់ World Cup ឆ្នាំ ១៩៨៦ បានបង្ហាញ​វត្តមាន​នៅ​បន្ទប់​សវនាការ។ កូនស្រីច្បងគឺ Dalma និង Giannina អង្គុយនៅជួរមុខក្បែរ Verónica Ojeda អតីតដៃគូរបស់ Maradona និង Jana កូនស្រីរបស់គាត់ម្នាក់ទៀត។

ប៉ុន្មាននាទីមុនពេលចាប់ផ្តើមសវនាការ Ojeda បានចែករំលែកវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កូនប្រុសលោក Maradona Diego Fernando ដែលពាក់អាវយឺតមានមុខតារាបាល់ទាត់ និងពាក្យថាយុត្តិធម៌។ ការយកចិត្តទុកដាក់របស់គាត់គឺស្ថិតនៅលើគ្រូពេទ្យវះកាត់សរសៃប្រសាទ Leonardo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់ Maradona សម្រាប់រយៈពេល៤ឆ្នាំចុងក្រោយនៃជីវិតរបស់គាត់។ គាត់បានធ្វើការវះកាត់យកកំណកឈាមចេញពីខួរក្បាលរបស់អតីតកីឡាករបាល់ទាត់តែប៉ុន្មានសប្តាហ៍មុនពេលគាត់ស្លាប់៕

ប្រភព៖ AP

ads