(English) គ្រូជម្រើសជាតិហ្វូតសាលមីយ៉ាន់ លោក ប៊ុនឡេត ចំរើនវង្ស (Bunlert Charoenwong) បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយនឹងសហព័ន្ធកីទ្បាបាល់ទាត់មីយ៉ាន់ ដោយសារបរាជ័យក្នុងការចរចាក្នុងគម្រោងថ្មី ខណៈដែលកិច្ចសន្យារបស់លោកនឹងអស់សុពលភាពនៅខែមករា ឆ្នាំ២០២៦ ប៉ុន្តែត្រូវបានបញ្ចប់ភ្លាមៗតែម្តង។
លោក ប៊ុនឡេត ចំរើនវង្ស បាននិយាយថា៖ «ឥទ្បូវនេះ! ខ្ញុំបានបញ្ចប់កិច្ចសន្យាជាមួយនឹងសហព័ន្ធកីទ្បាបាល់ទាត់មីយ៉ាន់។ កិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅខែមករា ឆ្នាំ២០២៦។ ការចរចាកិច្ចព្រមព្រៀងថ្មីជាមួយសមាគមបាល់ទាត់មីយ៉ាន់ម៉ាមិនបានយល់ព្រមតាមសំណើរបស់យើងទេ។ ដូច្នេះហើយ ពួកយើងក៏បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា បន្ទាប់ពីរយៈពេល ៤ ឆ្នាំជាមួយនឹងក្រុម»។ លោកបន្ថែមទៀតថា៖ «ឥឡូវនេះមានប្រទេសថ្មី ២-៣ មកជិតយើង ហើយត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងដែលយើងបានស្នើ។ ខ្ញុំសូមអរគុណមីយ៉ាន់ម៉ាសម្រាប់អ្វីគ្រប់យ៉ាងក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ»។
គួរជម្រាបផងដែរថា លោក ប៊ុនឡេត ចំរើនវង្ស គឺជាគ្រូបង្វឹកជនជាតិបរទេសដំបូងរបស់ក្រុមជម្រើសជាតិហ្វូតសាលមីយ៉ាន់ ដែលដឹកនាំក្រុមទ្បើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Asian Cup នៅប្រទេសថៃ ហើយត្រូវបានចាត់ទុកថាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកទីពីរក្នុងរយៈពេល ៦ ឆ្នាំសម្រាប់ក្រុមជម្រើសជាតិ។ លោកក៏បានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងព្រឹត្តិការណ៍ AFF Futsal Championship ឆ្នាំ ២០២២ នៅប្រទេសថៃ ផងដែរ៕
ប្រភព៖ Ball Thai