ads
(English) គ្រូ Man Utd មិនអនុញ្ញាតឱ្យ Bruno Fernandes ចាកចេញពីក្លិបទ្បើយ
០១-មេសា-២០២៥

(English) គ្រូបង្វឹករបស់ក្លិប Manchester United លោក Ruben Amorim បានប្រាប់ Bruno Fernandes ថានឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញពីក្លិបនៅរដូវក្តៅនេះទេ។ ប្រធានក្រុមបិសាចក្រហម Bruno Fernandes ដែលទើបតែតកុងត្រាថ្មីជាមួយនឹងក្លិបរហូតដល់ឆ្នាំ ២០២៧ កាលពីខែសីហា ត្រូវបានចាត់ទុកថាជាកីទ្បាករស្នូលដ៏សំខាន់របស់ក្លិបក្នុងរដូវកាលនេះ។

ជាការពិតណាស់ ការលើកទ្បើងបែបនេះ គឺដោយសារកាលពីចុងសប្តាហ៍មុន មាន​របាយការណ៍​បាន​លេច​ឡើង​ទាក់ទង​នឹង​កីឡាករ​វ័យ ៣០ ឆ្នាំរូបនេះជាមួយនឹងការផ្លាស់ទៅកាន់ Real Madrid។ យ៉ាងណា មុនពេលការប្រកួតជាមួយនឹង Nottingham Forest ក្នុងការប្រកួត EPL នារាត្រីថ្ងៃអង្គារ៍នេះ លោក Ruben Amorim បានថ្លៃងនៅក្នុងសន្និសីទសារព័ត៌មានអំពីរឿងខាងលើថា៖ «វានឹងមិនកើ់តទ្បើងទេ។ គាត់ (Bruno Fernandes) មិនទៅណាទេ ព្រោះខ្ញុំបានប្រាប់គាត់រួចហើយ»។

Bruno Fernandes រកបាន ១៦ គ្រាប់ឱ្យ United រាល់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ខណៈដែលគ្មានកីទ្បាកររបស់ United ផ្សេងទៀតធ្វ់ើបានដូចរូបគេទ្បើយ។ មុនពេល FIFA Day រូបគេក៏រកបាន ៥ គ្រាប់ រួមទាំង Hat-trick ក្នុងការប្រកួត Europa League ក្នុងវគ្គ ១៦ ចុងក្រោយទល់នឹងក្រុម Real Sociedad ផងដែរ៕

ប្រភព៖ BBC

ads