

(English) Louis Buffon ដែលជាកូនប្រុសរបស់ Gianluigi Buffon វីរបុរសអ៊ីតាលី និងក្លិប Juventus បានបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់លីកដំបូងរបស់គាត់គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុម Pisa នៅក្នុងលីកទី ២ អ៊ីតាលី Serie B កាលពីថ្ងៃអាទិត្យ។ មិនដូចឪពុកដែលឈ្នះពានរង្វាន់ World Cup និងបង្ហាញខ្លួនអាជីពបាល់ទាត់បានជាង ១០០០ ដងក្នុងនាមជាអ្នកចាំទី មុនពេលចូលនិវត្តន៍នៅឆ្នាំ ២០២៣ កីឡាករវ័យ ១៧ ឆ្នាំបានចាប់យកអាជីពជាកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងដ៏មុតស្រួច។
Louis ត្រូវបានដាក់អ្នកជំនួសចុងម៉ោងដោយគ្រូបង្វឹកលោក Filippo Inzaghi ដែលធ្លាប់លេងជាមួយឪពុករបស់គាត់នៅក្នុងក្រុមជម្រើសជាតិអ៊ីតាលី ខណៈដែលក្រុម Pisa បានបរាជ័យក្នុងលទ្ធផល ៣-២ ជាមួយនឹងក្រុម Spezia ។ Pisa ដែលស្ថិតនៅលេខពីរក្នុងតារាងកំពុងសម្លឹងរកការវិលទៅកាន់ជើងឯកកំពូលជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩១។ Louis ដែលកើតនៅទីក្រុង Turin ថ្មីៗនេះត្រូវបានជ្រើសរើសលេងតំណាងឱ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម១៨ឆ្នាំរបស់សាធារណរដ្ឋឆេក ដោយសារតែម្តាយរបស់របស់គាត់៕
ប្រភព៖ BBC