ads
(English) កីឡាកររូបណាទាបជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ?
១៨-កុម្ភៈ-២០២៥

(English) យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយកាលពីថ្ងៃអាទិត្យទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា៖ Rui Barros គឺជាកីឡាករដែលមានកម្ពស់ទាប់ជាងគេបំផុតនៅក្នុងលីគកំពូល ដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អាហ្សង់ទីន និងប្រេស៊ីល  ដែលត្រូវបានកត់ត្រា។ កីឡាករខ្សែបម្រីសញ្ជាតិព័រទុយហ្គាល់រូបនេះមានកម្ពស់ត្រឹមនតែ ១,៥៨ម៉ែត្រប៉ុណ្ណោះ។

ទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើកណ្តាលក្លិប Porto បានធ្វើឱ្យគេផ្ទេរទៅក្លិបយក្សអ៊ីតាលី Juventus ។ នៅទីនោះ Barros ស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ក្នុង ៩៥ ប្រកួត។ រូបគេបានជួយ Juventus ឈ្នះទាំង Coppa Italia និង UEFA Cup ក្នុងឆ្នាំ១៩៨៩។ ចំណែកឯកីឡាករដែលមានកម្ពស់ទាប ២ រូបផ្សេងទៀតរួមមាន កីឡាករអាហ្សង់ទីន Daniel Villava ( ១,៥៩ម៉ែត្រ)លេងឲ្យក្លិប River plate  និងកីឡាករប្រេស៊ីល Madson (១,៦០ម៉ែត្រ)លេងឲ្យក្លិប Santos៕

ads