ads
(English) តើពិតឬអត់ Ronaldo ចង់ផ្លាស់ទៅលេងឱ្យ Al Hilal?
២២-មេសា-២០២៥

(English) យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Khalid Al-Noufal ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃច័ន្ទទី ២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Cristiano Ronaldo ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ទៅលេងជាមួយក្លិប Al Hilal ក្នុងរយៈពេលខ្លី ដើម្បីចូលរួមប្រកួតពានរង្វាន់ Club World Cup។ Al Hilal គឺជាក្លិបម្ចាស់ជើងឯក AFC Champions League ២០២១។

អ្នកកាសែតរាយការណ៍ថា Ronaldo បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Al Hilal ជាបណ្តោះអាសន្នដើម្បីចូលរួមប្រកួតក្នុង Club World Cup ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានបញ្ចប់នៅក្រោមលក្ខខណ្ឌជាក់លាក់ ហើយ Ronaldo នឹងរកបានប្រាក់យ៉ាងច្រើនពីកុងត្រានេះ។ អ្នកសារព័ត៌មានក៏បានកត់សម្គាល់ផងដែរថា ប្រសិនបើ Ronaldo ចូលរួមជាមួយក្រុម Al Hilal ជាបណ្ដោះអាសន្ន វានឹងជួយក្លឹបពង្រីកឥទ្ធិពលពិភពលោករបស់ខ្លួន។ ទន្ទឹមនឹងនេះ បទពិសោធន៍របស់ Ronaldo ក្នុងការប្រកួតធំៗអាចផ្តល់អត្ថប្រយោជន៍ដល់ក្រុម ជំរុញការលក់សំបុត្រ និងបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

រដូវកាលនេះ Ronaldo មានវ័យ ៤០ ឆ្នាំបានបង្ហាញខ្លួន៣៦ប្រកួតឱ្យ Al Nassr ដោយស៊ុតបញ្ចូលទីបាន៣២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៤ដង ដែលជាការរួមចំណែកជាមធ្យមមួយគ្រាប់ក្នុងមួយប្រកួត។ គួររំឭកថាការប្រកួតពានរង្វាន់ Club World Cup ២០២៥ មាន៣២ក្រុមចូលរួមប្រកួតមកពីសហព័ន្ធទាំង៦។ការប្រកួតនឹងធ្វើឡើងនៅទឹកដីអាមេរិក ចាប់ពីថ្ងៃ ១៤ មិថុនា ដល់ ១៣កក្កដា ២០២៥៕

ads