ads
ads
ខ្សែការពារជម្រើស​ជាតិឥណ្ឌូនេស៊ី Elkan Baggott ចុះកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំនៅ IPSWICH TOWN
១៧-មិថុនា-២០២២

ខ្សែការពារកណ្តាលជម្រើស​ជាតិ​ឥណ្ឌូនេស៊ី Elkan Baggott បានចុះហត្ថលេខាលើកិច្ចសន្យាបន្ត​កុងត្រា៣ឆ្នាំបន្ថែម​នៅ​ក្លិប Ipswich Town ដែលលេង​ក្នុង​ក្របខ័ណ្ឌ League One (លីគលំដាប់​ទី៣)របស់​អង់គ្លេស។

ក្នុង​កុងត្រា​នេះក្លឹប​មាន​ជម្រើស​ក្នុង​ការ​បន្ត​កិច្ច​ព្រម​ព្រៀង​នេះ​ដល់​ទៅ 12 ខែ​ទៀត។ Elkan វ័យ 19 ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគសម្រាប់ Ipswich នៅការ​ប្រកួត​ក្រៅ​ដីជាមួយ Rotherham ក្នុងខែមេសាឆ្នាំ២០២២ ហើយបានក្លាយជាជនជាតិឥណ្ឌូនេស៊ីដំបូងគេដែលបានលេងនៅក្នុងលីគបាល់ទាត់អង់គ្លេស។

គាត់ក៏បានបង្ហាញពីថ្ងៃចុងក្រោយនៃយុទ្ធនាការនេះផងដែរ នៅពេលដែលគាត់បានលេងពេញ 90 នាទី និងរក្សា Clean Sheet ក្នុងជ័យជម្នះ 4-0 លើ Charlton Athletic នៅក្នុងផ្ទះខ្លួនឯង។ Elkan ក៏​បាន​លេង​ក្នុង​ឈុត Town U23s កាលពីរដូវកាលមុនផងដែរ ដោយក្រុមរបស់លោក John McGreal បានឈ្នះពានរង្វាន់ Professional Development League South ។

រដូវក្តៅនេះ គាត់បានបំពេញកាតព្វកិច្ចអន្តរជាតិជាមួយឥណ្ឌូនេស៊ី។ យុវជនថ្នាលចេញ​ពីក្រុម Town Academy បានបង្ហាញខ្លួន​បាន​១០​ប្រកួត​ហើយ​សម្រាប់​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ហើយស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 7-0 លើជម្រើសជាតិនេប៉ាល់ឡើង​ទៅជមផ្ដាច់​ព្រ័ត្រពាន AFC Asian Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 2007 ។

ក្នុង​ពីធីចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ថ្មី​នៅ Ipswich Town,  Elkan បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ចុះ​កុង​ត្រា​ថ្មី។”

«​រយៈ​ពេល២ ៣​ថ្ងៃចុងក្រោយ​នេះពិត​ជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំរីករាយដែលបានប្តេជ្ញាអនាគតរបស់ខ្ញុំនៅក្លឹប។ ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ដល់គ្រូបង្វឹក ព្រោះ​គាត់​ពិត​ជា​បាន​ជួយ​ខ្ញុំ​ឱ្យ​បាន​រីកចម្រើន​ក្នុង​នាម​ជា​កីឡាករ​តាំងពី​ចូល​មក​។​ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ជុំវិញ​ខ្ញុំ និង​អ្នក​ជិត​ស្និទ្ធ​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​ខ្ញុំ»។

«គោលបំណងរបស់ខ្ញុំសម្រាប់រដូវកាលក្រោយ គឺលេងបាល់ទាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន មិនថានៅទីនេះ ឬប្រសិនបើឱកាសខ្ចីជើងត្រឹមត្រូវមកដល់។»

ads
ads