អ្នកចាត់ការក្រុម Newcastle លោក Eddie Howe មានទំនុកចិត្តថា Loris Karius ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup បន្ទាប់ពី Nick Pope ត្រូវបានព្យួរការប្រកួត។
Pope ទទួលបានកាតក្រហម បន្ទាប់ពីចាប់បាល់នៅខាងក្រៅតំបន់ពិន័យ អំឡុងពេល Newcastle ចាញ់ 2-0 លើក្រុម Liverpool។ មានន័យថាគាត់នឹងត្រូវព្យួរមិនឱ្យលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ទល់នឹង Manchester United នៅ Wembley។ ចំពោះអ្នកចាំទីទី 2 របស់ពួកគេ Dubravska មិនអាចលេងបានដោយសារតែច្បាប់ ‘cup-tied’ ដែលមានន័យថា កាលលេងនៅ Man Utd គាត់ធ្លាប់បង្ហាញខ្លួនក្នុងពានរង្វាន់នេះដែរ។
អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Loris ដែលបានចូលរួមជាមួយក្រុមសារិការព្រៃមួយនេះ ក្នុងកិច្ចសន្យារយៈពេលខ្លី ដែលត្រូវបានបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ចាប់តាំងពីខែកញ្ញា មិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបនៅឡើយទេ ប៉ុន្តែច្បាស់ ណាស់គាត់នឹងមានវត្តមានក្នុងការប្រកួតជាមួយ Man Utd។
Eddie Howe confirms he will have Loris Karius and Mark Gillespie to choose from for the Carabao Cup final.#NUFC
pic.twitter.com/0mFTYJSG2D— Arash Bahrami (@ashbahrami_) February 18, 2023
នៅពេលសួរអំពីឆន្ទៈរបស់កីឡាករវ័យ 29 ឆ្នាំក្នុងការចូលលេង លោក Eddie Howe បាននិយាយថា៖ “នោះហើយជាមូលហេតុដែលយើងយកកីឡាករជាមួយប្រវត្តិរូបរបស់គាត់។ គាត់មានបទពិសោធន៍ក្នុងការប្រកួតធំៗ ដូច្នេះខ្ញុំមិនមានការសង្ស័យ ឬបញ្ហាអំពីសមត្ថភាពរបស់គាត់ក្នុងការទប់ទល់នឹងសម្ពាធបែបនេះទេ»។
Karius និង Mark Gillespie គឺជាជម្រើសពីរចុងក្រោយរបស់លោក Howe នៅកីឡដ្ឋាន Wembley ស្របពេល Martin Dubravka អ្នកចាំទីដៃទី២ បន្ទាប់ពី Pope ដោយបានលេងក្នុងការប្រកួតនៅរដូវកាលនេះ កំឡុងពេលខ្ចីជើងបណ្តោះអាសន្នរបស់គាត់នៅ United ខណៈដែល Karl Darlow ខ្ចីនៅ Hull ។
Eddie Howe និយាយថាគាត់មិនព្រួយបារម្ភអំពី Loris Karius ហើយយល់ពីការខកចិត្តរបស់ Pope ។ Howe បាននិយាយថា៖
«Nick ពិបាកចិត្តខ្លាំងណាស់។ គាត់ពិតជាអស្ចារ្យសម្រាប់យើងក្នុងរដូវកាលនេះ ហើយគាត់មិនសមនឹងខកខានការប្រកួតមួយនោះទេ ប៉ុន្តែនោះជាអ្វីដែលកើតឡើង ហើយយើងនឹងឃើញជម្រើសរបស់យើង»។
»យើងមាន Loris និង Mark ដែលបានហ្វឹកហាត់យ៉ាងល្អក្នុងរដូវកាលនេះ ហើយបានក្លាយជាផ្នែកមួយនៃក្រុមអ្នកចាំទីគ្រប់រដូវកាល។ ពួកគេទាំងពីរមានកាយសម្បទា និងត្រៀមខ្លួនជាស្រេចក្នុងការលេង»។
Karius មិនបានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងចាប់តាំងពី Union Berlin ស្មើ 1-1 Bundesliga ជាមួយ Hoffenheim ក្នុងខែកុម្ភៈ ឆ្នាំ 2021 ហើយបានទទួលរងនូវសុបិន្តអាក្រក់ផ្ទាល់ខ្លួនក្នុងការចាញ់ក្រុម Liverpool 3-1 Champions League ក្រោមស្នាដៃក្រុម Real Madrid ក្នុង 2018 ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរអំពីចិត្តគំនិតរបស់គាត់ គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បាននិយាយថា៖«ខ្ញុំមិនមានការសង្ស័យអំពីរឿងនោះទេ។ គាត់ជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ នោះហើយជាមូលហេតុដែល Newcastle ចុះហត្ថលេខាលើគាត់»។