ខ្សែការពារវៀតណាម Doan Van Hau បានចាត់ទុកខ្សែបម្រើឥណ្ឌូនេស៊ី Marc Klok ថាជា “តួសម្តែងពិតប្រាកដ” បន្ទាប់ពីក្រុមជើងឯកឆ្នាំ 2018 បានយកឈ្នះក្រុម ឥណ្ឌូណេស៊ី ដោយជោគជ័យក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋាន My Dinh កាលពីម្សិលមិញ។
ជាធម្មតា Van Hau តែងតែបានចូលរួមក្នុងឧប្បត្តិហេតុដ៏ក្តៅគគុក និងការប៉ះទង្គិចជាមួយកីឡាករឥណ្ឌូនេស៊ី ដែលគាត់បានបង្កកំហុសដល់ Asnawi Mangkualam និងផ្ដួល Klok ក្នុងតង់ទីពីរ ប៉ុន្តែអាជ្ញាកណ្តាលមកពីប្រទេសជប៉ុន Yusuke Araki មិនបានផ្ដល់បាល់ប៉េណាល់ទីទៅកាន់ក្រុមគ្រូបង្វឹក Shin Tae-yong ឡើយ។
ក្រោយចប់ការប្រកួត Van Hau ក្រោយមកបានរិះគន់ទៅលើកាយវិការងាយរបស់ Klok ក្នុងការប៉ុនប៉ងរកបាល់ពិន័យ ១១ម៉ែត្រ ដែលបណ្តាលឱ្យកីឡាករត្រូវបានពិន័យកាតលឿង។ យោងតាមរបាយការណ៍របស់ Main Stand International បានឱ្យដឹងថា៖« គាត់ (Marc Klok) គឺដូចជាតួសម្តែងរឿង។ ខ្ញុំមិនខ្វល់ពីគាត់ ឬសកម្មភាពរបស់គាត់នៅលើទីលាននោះទេ» ។
នៅពេលសួរថាតើគាត់ចង់ប៉ះថៃ ឬម៉ាឡេស៊ីនៅវគ្គចុងក្រោយនោះ កីឡាករវ័យ២៥ឆ្នាំមិនខ្វល់ថាគូប្រកួតវៀតណាមមួយណាត្រូវជួបនៅពេលក្រោយនោះទេ។
កីឡាករបានបន្ថែមថា៖«ខ្ញុំមិនខ្វល់ថាវាជាថៃ ឬម៉ាឡេស៊ីទេ។ វាមិនសំខាន់ថាក្រុមណាដែលយើងនឹងជួបនៅវគ្គផ្តាច់ព្រ័ត្រនោះទេ អ្វីដែលសំខាន់គឺយើងរៀបចំសម្រាប់ការប្រកួត»។
មុននេះ គ្រូបង្វឹកវៀតណាម លោក Park Hang-seo បាននិយាយការពារការបង្ហាញទម្រង់លេងបែបអាក្រក់ដែល Van Hau តែងតែធ្វើក្នុងការប្រកួត Mitsubishi Electric AFF Cup 2022 ។
Park Hang-seo បាននិយាយថា៖«ស្មារតីរបស់កីឡាករវៀតណាមបានជ្រួតជ្រាបដល់ក្រុមទាំងមូល។ កីឡាករម្នាក់ៗនឹងឈានជើងចូលទីលានដូចអ្នកប្រយុទ្ធ លះបង់គ្រប់យ៉ាង និងមិនចុះចាញ់ដោយងាយ។ កីឡដ្ឋាន My Dinh នឹងធ្វើជាសាក្សីយើងបង្កើតប្រវត្តិសាស្ត្រ»។
Van Hau បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសកម្មភាពដ៏កខ្វក់របស់គាត់ប្រឆាំងនឹងម៉ាឡេស៊ីក្នុងការប្រកួតវគ្គចែកពូល និងឥណ្ឌូនេស៊ីផងដែរ។ កីឡាកររូបនេះបានធ្វើបាបកីឡាករឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Dendi Sulistyawan ក្នុងពេលប្រកួតនៅកីឡដ្ឋាន Gelora Bung Karno។
អំឡុងពេលប្រកួតក្នុងពូល B ទល់នឹងម៉ាឡេស៊ី Azam Azmi Murad បានក្លាយជាជនរងគ្រោះដំបូងរបស់ Van Hau ដែលបណ្តាលឱ្យកីឡាករ Terengganu ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម។ Van Hau បានកែងដៃ Azam ចំដើមទ្រូងក្នុងតង់ទីមួយ ប៉ុន្តែអាជ្ញាកណ្តាលក្នុងការប្រកួត Ryuji Sato មិនបានបង្ហាញកាតណាមួយឡើយ ហើយមិនបានផ្តល់បាល់ប៉េណាល់ទីឲ្យម៉ាឡេស៊ីឡើយ។