ads
ads
រឿងរ៉ាវលម្អិតអំពីកាមេរ៉ាសុវត្ថិភាព (CCTV) ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវ នាកីឡដ្ឋាន Chang Arena
៣១-មករា-២០២៣

ជុំវិញករណីមានបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវ (Away Team) នៅឯកីឡដ្ឋាន Chang Arena ដែលជាដឹកដីរបស់ក្លិប Buriram United ត្រូវបានបើកការស៊ើបអង្កេតដោយក្រុមហ៊ុនថៃលីគ។

ក្នុងនោះដែរ កាលពីម្សិលមិញ លោក Kornwee Prissananantakul នាយកក្រុមហ៊ុនថៃលីគ បានបើកការស៊ើបអង្កេតជុំវិញករណីមានបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវ បន្ទាប់ពីបានទទួលដំណឹងពីភាគីក្លិប Chonburi ដែលជាក្រុមភ្ញៀវ ធ្វើដំណើរទៅកាន់កីឡដ្ឋាន Chang Arena។ ការប្រកួត Thai League1 សប្តាហ៍ទី១៧ កន្លងទៅនេះ ក្រុមម្ចាស់ផ្ទះ Buriram United យកជ័យជំនះ ដោយលទ្ធផល ២-០ ទៅលើក្រុមភ្ញៀវ Chonburi ។

«ជាដំបូង យើងកំពុងរង់ចាំរបាយការណ៍ពីក្រុមការងារ Matchcom ។ តើធ្វើដូចម្តេច ដើម្បីសរសេរវាចេញ ប៉ុន្តែយើងមិនសប្បាយចិត្តចំពោះករណីនេះទេ ​យើង​នឹង​ទៅពិនិត្យនៅ Buriram United ថា​ហេតុ​អ្វី​បាន​ជា​មានកាមេរ៉ា នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សំលៀកបំពាក់របស់​ក្រុម​ភ្ញៀវ។ ដោយសារតែយោងទៅតាមច្បាប់ Thai League ចំណុច 21.7 សម្រាប់កាមេរ៉ាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការដំឡើងនៅក្នុងតំបន់ឯកជននៅក្នុងបន្ទប់ស្លៀកពាក់របស់ក្រុមភ្ញៀវ» លោក Kornwee Prissananantakul រៀបរាប់

សម្រាប់ករណីខាងលើ លោក Mitti Tiyapairat មន្ត្រីរបស់ក្លិប Chiang Rai United ក៏បានបញ្ចេញមតិដែរថា៖ «អំពី CCTV នៅ Buriram នោះ វាតែងតែមាន។ អំឡុងពេលប្រកួត ACL ក្រុមបរទេសមិនបានដឹងថាមានកាមេរ៉ាសុវត្ថិភាព (CCTV) នៅទីនោះទេ។ យើង​បាន​ប្រាប់​ពួកគេ​គ្រប់​ក្រុម​ ឲ្យយកវត្ថុទៅ​បិទបាំង​វា។ ដោយឡែកក្រុមខ្លះ បានយកក្រដាសបិទទៅលើកាមេរ៉ានោះ ហើយយើងក៏បានផ្ញើជូនដំណឺងទៅកាន់ក្លឹបទាំងអស់ផងដែរ»

ក្នុងថ្ងៃនេះផងដែរ កីឡាករ Theerathon Bunmathan របស់ក្លិប Buriram United ក៏បានចេញមកបំភ្លឺបន្ថែមករណីមានបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ក្រុមភ្ញៀវផងដែរ

«កាមេរ៉ា CCTV នៅក្នុងបន្ទប់នោះ គឺបំពាក់ដើម្បីឃ្លាំមើលក្រុមយុវជនកីឡាករជម្រើសជាតិថៃ មិនដែលប្រើប្រាស់វា ដើម្បីឃ្លាំមើលសម្រាប់ក្រុមភ្ញៀវមួយណាឡើយ»

ចំពោះការដាក់ទណ្ឌកម្ម វិន័យ ក្រមសីលធម៌ មាត្រា ៥.៣.១៩ ចែងថា ការដំឡើងកាមេរ៉ា CCTV (CCTV) មិនបានបញ្ជាក់ដូចតទៅ៖

ទី១: ការព្រមានជាលាយលក្ខណ៍អក្សរ

ទី២៖ ពិន័យជាប្រាក់ ១០,០០០បាត

ទី៣: ពិន័យជាប្រាក់ទ្វេដង

អត្ថបទដកស្រង់៖ Ballthai

ads
ads