


ខ្សែបម្រើប្រយុទ្ធ Dele Alli បានសម្រេចចិត្តចាកចេញពី Tottenham និង ផ្លាស់ទៅកាន់ Everton នៅក្នុងថ្ងៃបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវរងារ។
LONDON, ENGLAND – AUGUST 04: <> at Stamford Bridge on August 4, 2021 in London, England. (Photo by Catherine Ivill/Getty Images)
Alli ដែលជាអតីតកីឡាករជម្រើសជាតិអង់គ្លេស ធ្លាប់បង្ហាញខ្លួនឲ្យ Spurs បានចំនួន២៦៩ដង និង រកគ្រាប់បាល់បាន៦៧គ្រាប់ ពេលនេះរូបគេបានសម្រេចចិត្តផ្លាស់មកកាន់ Everton ហើយ ខណៈ ក្រុមស្ករគ្រាប់មួយនេះក៏យកបាន Donny van de Beek ម្នាក់ទៀតដែរពី Manchester United ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើង។
ក្នុងកិច្ចសម្ភាសជាមួយ Everton Alli បាននិយាយថា៖«ខ្ញុំពិតជារីករាយដែលបានចុះហត្ថលេខាជាមួយ Everton ដែលជាក្លិបដ៏ធំមួយដែលមានអ្នកគាំទ្រ និង ប្រវត្តិដ៏អស្ចារ្យ។ ខ្ញុំ មាន ចិត្ត ចង់ ចាប់ ផ្ដើម ហើយ មិន អាច រង់ចាំ ការ ប្រកួត ដំបូង របស់ ខ្ញុំ ក្នុង ឯកសណ្ឋានរបស់ Everton ឡើយ។ ខ្ញុំទន្ទឹងរង់ចាំជួយក្រុម និង មាបឱកាសក្នុងការធ្វើការជាមួយអ្នកចាត់ការថ្មី គឺ លោក Frank Lampard»៕