ads
ads
ច្បាស់ការ! FFC នឹងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា U17,U20 ចូលរួមប្រកួតពានរង្វាន់ AFC U17 , U20 Asian Cup Qualifiers
២២-ឧសភា-២០២២

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញមកបញ្ជាក់ពីការចូលរួមប្រកួតសម្រាប់ព្រឹត្តិការបាល់ទាត់យុវជនប្រចាំទ្វីបទាំងពីរកម្រិតគឺ AFC U17 Asian Cup Qualifiers និង AFC U20 Asian Cup Qualifiers ជាមួយនឹងកម្មវិធីប្រកួតរបស់ក្រុមធំ និងក្រុមជម្រើសជាតិនារីកម្ពុជាទាំងឈុតយុវជន និងក្រុមធំក្នុងការប្រកួតប្រជែងពានក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សម្រាប់ការការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup Uzbekistan 2023™ នឹងត្រូវលេងក្នុងសមាគមសមាជិកម្ចាស់ផ្ទះចំនួន 10 ដែលរួមមាន បារ៉ែន ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ហ្សកដានី សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ុងហ្គោលី អូម៉ង់ អារ៉ាប៊ីសាអូឌីត និងតាហ្ស៊ីគីស្ថាន ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ចំណែកការប្រកួតជម្រុះ AFC U17 Asian Cup Bahrain 2023™ Qualifiers វិញមានប្រទេស អូស្ត្រាលី បង់ក្លាដែស ឥណ្ឌូណេស៊ី ហ្ស៊កដានី សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន អូម៉ង់ អារ៉ាប៊ីសាអូឌីត តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងវៀតណាម នឹងរៀបចំធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។


ចំពោះការចាប់ឆ្នោតបែងចែកពូលពានរង្វាន់អាស៊ីទាំងពីរកម្រិតនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមនៅម៉ោង ២រសៀល និងម៉ោង ៤រសៀល ម៉ោងនៅប្រទេសម៉ាឡេស៊ី ដែលស្មើនឹងម៉ោង ១ និង៣រសៀលនៅកម្ពុជា៕

ads
ads