កាសែត Telegraph បានអះអាងថា David de Gea ជិតចុះកុងត្រារយៈពេលវែងថ្មីជាមួយ Man United។
កីឡាករសញ្ជាតិអេស្បាញមានបំណងចង់ឃើញអាជីពរបស់គាត់នៅ Old Trafford យូរតទៅទៀត ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយលើលក្ខខណ្ឌកាត់បន្ថយប្រាក់ឈ្នួល។
De Gea បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការកាត់បន្ថយប្រាក់ឈ្នួលជាង 375,000 ផោនក្នុងមួយសប្តាហ៍របស់គាត់ ខណៈដែលគាត់ចង់ពន្យារការស្នាក់នៅរបស់គាត់នៅក្លឹប។ ទន្ទឹមនឹងនេះដែរ United ក៏កំពុងសម្លឹងមើលការចុះហត្ថលេខាលើអ្នកចាំទីថ្មីនៅក្នុងខែមករា ហើយទំនងជានឹងនាំយក Jack Butland ជាជម្រើសទីពីររបស់ពួកគេ។
De Gea បានរក្សា Clean Sheet ចំនួន 12 ដងក្នុងការប្រកួតទាំងអស់សម្រាប់ Man United ក្នុងរដូវកាលនេះ រួមទាំង 8 នៅ Premier League ។
ប្រភព៖ Telegraph