អ្នកចាំទីរបស់ក្រុម Manchester United បានក្លាយជាអ្នកចាំទីកំពូលម្នាក់ក្នុងបាល់ទាត់ពិភពលោក ហើយគាត់ទទួលបានបទពិសោធន៍ជាច្រើនក្នុងការរាំងខ្ទប់ការស៊ុតបាល់ពីខ្សែប្រយុទ្ធល្បីៗ។
បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏រង្គោះរង្គើនៅ Old Trafford កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានក្លាយជាកីឡាករដែលគួរឱ្យទុកចិត្តបំផុតសម្រាប់បិសាចក្រហម ហើយមកជាមួយនឹងវីរភាពសន្សំពិន្ទុនៅលើមូលដ្ឋានការប្រកួតលីគប្រចាំសប្តាហ៍។
វាតែងតែជាការលំបាកសម្រាប់ De Gea ក្នុងការសង្គ្រោះបាល់ដ៏ពិសេសមួយនៅក្នុងអាជីពហើយពេលមួយនោះកីឡាករអេស្ប៉ាញរូបនេះបានកត់សម្គាល់ ការសង្រ្គោះបាល់មួយដែលខ្លួនឯងពេញចិត្តបំផុត។ និយាយទៅកាន់ ManUtd.com De Gea បានបង្ហាញថាការសង្គ្រោះនេះគឺជាចំណូលចិត្តរបស់គាត់គ្រប់ពេលវេលា។
«ការសង្គ្រោះបាល់ដ៏ល្អ ដែលខ្ញុំពេញចិត្តបំផុតគឺនៅពេល Juan [Mata] ទាត់មកពេលដែលយើងលេងទល់នឹង Chelsea ដែលវាជាការសង្គ្រោះពីការស៊ុតបាល់ពិន័យ Free-kick [ក្នុងខែកុម្ភៈ ឆ្នាំ 2012]”។
ការសង្គ្រោះបានកើតឡើងនៅពេលដែល Man Utd បានយកឈ្នះក្នុងលទ្ធផល 3-0 នៅកីឡដ្ឋាន Stamford Bridge ។ ដើម្បីបញ្ចប់ការប្រកួតនៅពេលដែល Mata ដែលបច្ចុប្បន្នជាអតីតមិត្តរួមក្រុមរបស់ De Gea បានស៊ុតបាល់ពិន័យ Free Kick ចូលជ្រុង៩០ដឺក្រេ ប៉ុន្តែកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានលោតទះបាល់ចេញយ៉ាងល្អ។