ក្លិប Al-Nassr សង្ឃឹមថានឹងបង្ហាញវត្តមានតារាឆ្នើមព័រទុយហ្គាល់រូបនេះបង្ហាញខ្លួនជាលើកដំបូងនៅយប់នេះ ដោយបានលក់សំបុត្រអស់ចំនួន 28,000 សម្រាប់ការប្រកួតទល់នឹងក្លិប Al Ta’ee ។
ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ត្រូវបានព្យួរដោយសារតែការដាក់ពិន័យរបស់សមាគមន៍បាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីគាត់បានក្រវាសដៃទៅប៉ះទូរស័ព្ទរបស់អ្នកគាំទ្រ Everton ឲ្យរបូតចេញពីដៃ កាលពីខែវិច្ឆិកាកន្លងទៅនេះ។
ដូច្នេះហើយវាធ្វើប៉ះពាល់ដល់ការប្រកួតរបស់ក្លិប Al-Nassr រហូតដល់ពួកគេបានបញ្ចប់ការប្រកួតចំនួន ២ប្រកួតទៀត ទើបកីឡាករវ័យ៣៧ឆ្នាំរូបនេះ បង្ហាញវត្តមានជាមួយក្លិប ។
មាត្រា 12.1 នៃបទប្បញ្ញត្តិរបស់ FIFA ស្តីពីស្ថានភាព និងការផ្ទេរកីឡាករ ចែងថា «ការដាក់ពិន័យណាមួយ ដែលមានរហូតដល់ 4 ប្រកួត ឬរហូតដល់ 3 ខែ ដែលត្រូវបានដាក់លើកីឡាករដោយអតីតសមាគម ប៉ុន្តែមិនទាន់បញ្ចប់បានទាំងស្រុងនោះ ការផ្ទេរនេះនឹងត្រូវអនុវត្តដោយស្ថិតក្នុងសមាគមថ្មី ដែលកីឡាករបានចុះឈ្មោះ ដើម្បីឱ្យការដាក់ទណ្ឌកម្មនេះ ត្រូវបានបែបកម្រិតស្តង់ដាតាមតំបន់»
FA បានបញ្ជាក់ថាគាត់ត្រូវតែទទួលការព្យួរ បើទោះជាគាត់បានផ្លាស់ទៅក្រៅប្រទេសតាមហេតុផលជាលាយលក្ខណ៍អក្សររបស់ពួកគេនៅពេលពួកគេដាក់បម្រាមប៉ុន្មានថ្ងៃ បន្ទាប់ពីបទសម្ភាសន៍ដ៏ល្បីរបស់គាត់ជាមួយ Morgan។