អ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United លោក Ralf Rangnick បានពន្យល់ពីហេតុផលរបស់គាត់នៅពីក្រោយការសម្រចចិត្តដាក់ Cristiano Ronaldo ឲ្យនៅបម្រុងសម្រាប់ការប្រកួតជាមួយនឹងក្រុម Burnley កាលពីយប់មិញ។
Ronaldo អង្គុយនៅកៅអីបម្រុងដោយត្រូវបានផ្លាស់ប្តូរចូលទីលាននៅក្នុងនាទីទី៦៨ ជំនួស Edinson Cavani ប៉ុន្តែរូបគេមិនអាចជួយក្រុមទទួលបានលទ្ធផលជ័យជម្នះឡើយ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១ទល់នឹង១ ជាមួយ Burnley។
ទាក់ទងនឹងការដាក់ Ronaldo ឲ្យនៅកៅអីបម្រុងលោក Rangnick បាននិយាយថា៖«ថ្ងៃនេះ វាជាការប្រកួតដែលយើងត្រូវការរត់ច្រើន និង ដេញតាមបាល់។ នេះ សម នឹង ទម្រង់ លេង ដ៏ ល្អ បំផុត សម្រាប់ Cavani ដែល ជា មូល ហេតុ គាត់ លេងជាជម្រើសដំបូង។ ពួកយើងនឹងដាក់ Ronaldo ឲ្យលេងជាជម្រើសដំបូងវិញនៅប៉ុន្មានប្រកួតខាងមុខនេះ»៕