ads
ads
យោងតាមស្ថិតិនេះ! តើតម្លៃផ្ទេរទៅ Manchester United របស់ Antony អាចដល់ទៅ 95 លានអឺរ៉ូឬទេ?
២៦-សីហា-២០២២

Manchester United ត្រូវបានគេរំពឹងថានឹងធ្វើការព្យាយាមចុះហត្ថលេខាលើ Antony ពី Ajax ក្នុងកិច្ចព្រមព្រៀងដែលចំណាយប្រាក់ដែលអាចនឹងមានតម្លៃដល់ទៅ 95 លានអឺរ៉ូ។

នេះបាននាំឱ្យមានសំណួរសមហេតុសមផលថា តើកីឡាករសក្តិសមនឹង​មាន​តម្លៃផ្ទេរ​បែបនេះឬទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តួលេខ​លុយ​ដែល United ចំណាយគឺខ្ពស់ខ្លាំងណាស់។ ខណៈពេលដែល Antony ត្រូវបានគេរាយការណ៍ថា ជាគោលដៅរបស់ Liverpool មក​ធ្វើជាអ្នកជំនួស Mohammed Salah ប្រសិនបើគាត់ចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានទម្រង់លេងដូច Sadio Mane ច្រើនជាង ។

Could Antony be worth €95m to Manchester United according to the stats? - Man United News And Transfer News | The Peoples Person

ខ្សែ​បម្រើ​ប្រយុទ្ធស្លាប Ajax រូប​នេះត្រុវបានគេគិតថាជា​ខ្សែ​ប្រយុទ្ធ​ដែលអាចញាក់​បាល់ដោយប្រើ​ល្បឿន​ដ៏​អស្ចារ្យ និង​អត្រា​ធ្វើការងារលើទីលានដ៏​ពិសេស។ក្នុងនាមជាកីឡាករប្រើប្រាស់ជើងឆ្វេង Antony អាចនាំមក United នូវអ្វីដែល Liverpool បាន​ខ្វះខាតក្នុងការប្រកួតបីលើកដំបូងនៃរដូវកាលរបស់ពួកគេ។

ការស៊ុតបាល់បញ្ចូលទីចំនួន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 លើកក្នុងការបង្ហាញខ្លួន 23 លើករបស់ក្លិបលីគកំពូលហូឡង់ Eredivisie ប្រហែលជាមិនគួរឱ្យចាប់អារម្មណ៍ទេបើក្រឡេកមើលស្ថិតិនេះជាដំបូង ប៉ុន្តែការពិតដែលថាគាត់បានស៊ុតបញ្ចូលទី២គ្រាប់ និង​បញ្ជូនបាល់ 4 លើកក្នុងការបង្ហាញខ្លួន 7 ដងក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន បានបង្ហាញឱ្យឃើញនូវកីឡាករដែលមានសមត្ថភាពឈានឡើង។

ការពិតមួយទៀតគឺថាគាត់បានស៊ុតបញ្ចូលទី 3 ដងក្នុងការប្រកួតដ៏សំខាន់ជាមួយ PSV Eindhoven ក្នុងជំនួបកាលពីរដូវកាលមុន។ នៅអាយុ 22 ឆ្នាំ តួរលេខការងារលើទីលានរបស់ Antony ហាក់នៅស្ទើ ប៉ុន្តែគាត់​នៅតែអាច​ពង្រឹងបន្ថែមនាពេលអនាគត។វេបសាយស្ថិតិ Whoscored បានគណនាចំណុចខ្លាំងរបស់គាត់យោងទៅតាមទិន្នន័យស្ថិតិរបស់ពួកគេ ខាងក្រោមនេះជាចំណុចខ្លាំងដែលពួកគេរាយបញ្ជី៖

“ការប៉ះសេបាល់, ការគ្រប់គ្រងឬកាន់បាល់, បញ្ជូនបាល់សំខាន់ៗ, ការបញ្ចប់ទី, ការញាក់បាល់, ការបាញ់បាល់វែង, ការបញ្ជូនបាល់ឆ្លងកាត់, បញ្ជូនបាល់ឆ្លងកាត់ខ្សែការពារគូប្រកួត”។ វាពិបាកក្នុងការស្រមៃមើលគុណលក្ខណៈផ្សេងទៀតជាច្រើនដែលពាក់ព័ន្ធនឹងទម្រង់​ប្រយុទ្ធបែបទូលាយ ហើយភាពខ្លាំងជាច្រើនត្រូវបានបញ្ជាក់ដោយស្ថិតិប្រៀបធៀបរបស់ Squawka។

ចុចទីនេះ Squawka ប្រើស្ថិតិ Opta ដើម្បីប្រៀបធៀបកីឡាករនៅលីគផ្សេងៗគ្នា។ យើង​បាន​ប្រៀបធៀប​រដូវ​កាល​មុន​របស់​គាត់​ទៅ​នឹង Mane របស់ Liverpool និង Riyad Mahrez របស់ Manchester City៖

តាមរយៈស្ថិតិខាងលើ វាលំអៀងបន្តិចមកលើ Antony ដោយ​សារ​តែគុណភាពលីគខ្សោយជាង ប៉ុន្តែវាជាស្ថិតិគួរឱ្យចាប់អារម្មណ៍សម្រាប់​លោក Erik ten Hag រំពឹងពីខ្សែបម្រើស្លាបរបស់គាត់ និងកន្លែងដែលកីឡាករប្រេស៊ីលអាចពូកែធ្វើការងារលើទីលាន។

បើប្រៀបធៀបទៅនឹងខ្សែបម្រើប្រយុទ្ធ និងខ្សែបម្រើស្លាបទាំងអស់នៅក្នុងលីកធំទាំងប្រាំ និងការប្រកួតនៅទ្វីបអឺរ៉ុប គាត់ជាប់ចំណាត់ថ្នាក់កំពូល 9% សម្រាប់ការបញ្ជូនបាល់គ្រោះថ្នាក់ ការបញ្ជូនបន្ត និងការប៉ះបាល់នៅក្នុងតំបន់ពិន័យ។ លើសពីនេះ គាត់ស្ថិតក្នុងលំដាប់កំពូល 1% សម្រាប់ការទទួលបានពិន្ទុ Progressive, Total Shots, និង Assists។ គាត់ក៏ស្ថិតក្នុងលំដាប់កំពូល 2% សម្រាប់ការ​ដណ្ដើមយកបាល់ពីជើងគូប្រកួត វាជាអ្វីដែលកីឡាករព្យាយាមរកបាល់បានមកវិញសម្រាប់ក្រុមរបស់គាត់។

វាគឺជាកម្រិតនៃការចូលរួមដ៏គួរឱ្យភ័យខ្លាច និងគូសបញ្ជាក់អំពីសារៈសំខាន់ពីសក្តានុពលរបស់គាត់ ប្រសិនបើគាត់មកដល់ Old Trafford ។ ការប្រើប្រាស់ Smarterscout ដើម្បីប្រៀបធៀបកីឡាករទាំងបីដោយផ្អែកលើលទ្ធផលនៃការប្រកួត Champions League របស់ពួកគេកាលពីរដូវកាលមុនក៏បានលាបពណ៌ Antony ក្នុងពន្លឺអំណោយផលផងដែរ

ការស្វែងយល់ពីមូលហេតុដែល Manchester United ចង់បាន Antony ហើយព្រមចំណាយលុយឡើងដល់ 95 លានអឺរ៉ូ អាចត្រូវការពិចារណាខ្លះៗដែរ ប៉ុន្តែវាមិនធ្វើឱ្យពួកគេខុសក្នុងការធ្វើដូច្នេះទេ។ តាម​ពិត បទពិសោធន៍​កន្លង​មក​អាច​នឹង​ធ្វើ​ឲ្យ​គេ​ជឿ​ថា​នេះ​ជា​រឿង​ត្រឹម​ត្រូវ។ យ៉ាងណាមិញ នៅពេលដែល Liverpool បានចុះហត្ថលេខាលើ Mane ក្នុងតម្លៃ 37 លានផោនពី Southampton អ្នកធ្វើការសម្រេចចិត្តនៅ Old Trafford បានចាត់ទុកគាត់ថាមានតម្លៃលើសលប់បាត់​ទៅហើយ។

 

 

ads
ads