ads
ads
លោក Conor Nestor ប្រតិកម្មចំពោះការជ្រើសរើសកីឡាករដោយប្រព័ន្ធ 30-15IFT របស់លោក Keisuke Honda
១៤-វិច្ឆិកា-២០២២

កាលពីម្សិលមិញ អ្នក​ចាត់​ការ​ក្រុមជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda បាន​ប្រកាស​ថា​លោក​បាន​ធ្វើ​ការជ្រើសរើសកីឡាករ៣៥​នាក់​ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួតក្នុងពាន​រង្វាន់ AFF Mitsubishi Cup 2022 ប៉ុន្តែ​លោក​នឹង​នៅតែ​ប្រើ​ប្រាស់​កម្មវិធីវាស់ស្ទង់ភាពអំណត់ 30-15IFT ដដែល។

សម្រាប់​តែថ្ងៃនេះ គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង​លោក  Conor Nestor បាន​ចេញមក​ប្រតិកម្ម ហើយ​បង្ហាមតិយោបល់អំពីវិធីសាស្រ្តមួយនេះ។

«ខ្ញុំគាំទ្រគ្រប់វីធីសាស្ត្រសម្រាប់ការបង្កើតស្តង់ដារបាល់ទាត់ ប៉ុន្តែការធ្វើតេស្តកាយសម្បទា វាគ្រាន់តែជាចំណុចតូចតាចមួយប៉ុណ្ណោះ។ យើងមិនមែនចាញ់​ទីម័រ និងបង់ក្លាដែសដោយសារកាយសម្បទានោះទេ។ កីឡាករដែលមិនបានលេងលីគ បែរជាជាប់ជម្រើសជាតិ នេះបញ្ជាក់យ៉ាងច្បាស់ថា 30-15IFT គឺជាអាទិភាពដែល Honda រើសកីឡាករ»។

«ហើយនេះគឺជាវិធីសាស្រ្តដែលមានកំហុសយ៉ាងខ្លាំងរបស់លោក Honda​ ។ ដើម្បីជាការល្អសម្រាប់បាល់ទាត់កម្ពុជា លោកគួរតែទៅរៀនយកអាជ្ញាប័ណ្ណ​គ្រូបង្វឹក ព្រោះគ្រូបង្វឹកនិងកីឡាករគឺជាតួនាទីផ្សេងគ្នា ហើយគ្រូបង្វឹកទៀតសោតគឺជាការងារពេញម៉ោង មិនមែនការងារក្រៅម៉ោងនោះឡើយ»។ ​

«ដូច្នេះ វាគួរតែដល់ពេលដែលយើងឈប់និយាយថា​ ” បាទៗ ” តាមគាត់គ្រប់បែបយ៉ាងទៀតទៅ ព្រោះគាត់មានពេល 5ឆ្នាំ ដើម្បីធ្វើអាជ្ញាបណ្ណគ្រូបង្វឹក ហើយគាត់មិនបានធ្វើវាទេ ដូច្នេះប្រហែលជាគាត់ត្រូវទទួលស្គាល់ថា គាត់ក៏ត្រូវអភិវឌ្ឍខ្លួនឯងផងដែរ»។

គ្រូបង្វឹក​រូបនេះបន្ត​ទៀត​ថា៖ «រាល់ការលើកឡើងរបស់ខ្ញុំ គឺធ្វើឡើងដោយការគោរពចំពោះភាពល្អនៃបាល់ទាត់កម្ពុជា ខ្ញុំមិនមានបំណងចង់រិះគន់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែប្រសិនបើយើងចង់ប្រៀបធៀបខ្លួនឯង ទៅនឹងគុណប្រយោជន៍បាល់ទាត់ជាតិ យើងត្រូវឈប់និយាយអំពី 30-15IFT ទៀតទៅ ព្រោះការធ្វើតេស្តសម្បទា វាមិនមែនជាវេទមន្តទេ»។

អត្ថបទ៖ 25 Sport

ads
ads