ads
ads
លោក Conor Nestor បង្ហាញអារម្មណ៍បែបណាលើការ​ដោះដូរកីឡាកររបស់​ក្លិបព្រះខ័នរាជស្វាយរៀងរដូវ​កាល​នេះ?
០១-មិនា-២០២២

«ពិតណាស់! ការ​ដោះដូរកន្លងមក ខ្ញុំមាន​ការ​សប្បាយចិត្ត ហើយ​ក៏​មាន​ការសោកស្ដាយក្នុងការដោះដូរមួយចំនួន»នេះ​គឺ​ជាសម្ដី​របស់​គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងនិយាយក្នុងទំព័រហ្វេសបុករបស់​ក្លិប។

សម្រាប់​រដូវ​កាល​នេះក្លិប​មាន​មូលដ្ឋាននៅ​ខេត្តស្វាយរៀង បាន​ធ្វើ​ការ​ដោះដូរកីឡាករមួយដ៏​ជោគជ័យដោយ​ទិញ​បាន៖ Marcus Haber ផ្ទេរ​មក​ពី​ក្លិប​ វិសាខា​, Mizuno Hikaru ផ្ទេរ​មក​ពី​ក្លិប​ បឹង​កេត, Odawara Takashi ផ្ទេរ​មក​ពី​ក្លិប​ Maziya​, Clyde O’Connell ផ្ទេរ​មក​ពី​ក្លិប​ Treaty​ United​ FC​ ( អៀរឡង់​ លីគទី២ )​ឡុង ភារ៉ាត់ ផ្ទេរ​មក​ពី​ក្លិប​ អង្គរ​ថាយ​ហ្គឺរ​, Um Sereyroth ខ្ចី​ជើង​១​រដូវ​កាល​ ពីក្លិបកងយោធិពលខេមរភូមិន្ទ សំអឿន ពិដោរ ផ្ទេរ​មក​ពី​ក្លិប​ ណា​ហ្គាវើល បញ្ចប់​ការ​ខ្ចី​ជើង​១​រដូវ​កាល​ និងអោម ឧត្តម ផ្ទេរ​មក​ពី​ក្លិប​ វិសាខា​ បញ្ចប់​ការ​ខ្ចី​ជើង​១​រដូវ​កាល​។

តែយ៉ាងណា! ក៏​មាន​កីឡាករចាកចេញ​ដែរ​ដូចជា Privat ផ្ទេរ​ទៅ​លេង​នៅឥណ្ឌូនេស៊ី ហូយ ផល្លីនខ្ចីជើង​ទៅ ISI….ជាដើម។ក្នុងករណី​នេះ​លោក​បន្ត​ទៀត​ថា៖«វា​ជាផ្នែកមួយនៃបាល់​ទាត់​ហើយវា​បង្ហាញពី​ការ​រីកចម្រើន។ ខ្ញុំសប្បាយចិត្តចំពោះ Privat ដែលគាត់មានឱកាស​លេង​ក្នុង​លីគ ដែលជាក្រុម​មាន​កៅអី​លេង​នៅ Champions League ។ គាត់​ស័ក្តិសម​និង​ទទួលបាន​វា​ហើយ​ក្លិប​គួរតែមាន​មោទនកភាព​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លងមក»។

«កីឡាករដែលបាន​ចាកចេញ​ក៏បាន​ជួយក្លិប​ច្រើន​មក​ហើយ​ដែរ ហើយ​ខ្ញុំសង្ឃឹម​ថា​គាត់​នឹង​ត្រឡប់​មក​វិញ​ជាមួយទម្រង់​ខ្លាំង​ដូចកាល​ពីមុន។ករណីផល្លីនខ្ចី​ជើង​ទៅ​លេង​នៅ ISI ដោយ​សារ​តែ​គាត់​មិន​បានប​ង្ហាញភាពខ្លាំង​កាល​ពី​រដូវ​កាល​មុន ហើយខ្ញុំជឿជាក់ថា​គាត់​និង​អាច​ខ្លាំង​ដូចមុន ហើយ​ត្រឡប់មកជួយក្លិបឱ្យទទួលផលល្អថែម​ទៀត»។

«ចំពោះកីឡាករនាំចូល​ខ្ញុំគ្មានមន្ទិលចំពោះសមត្ថភាពនិងវិជ្ជាជីវវៈរបស់​ពួក​គេ​ឡើយ ហើយខ្ញុំពិតជាចង់​ឃើញ​ការ​ប្រកួតជាក្រុមរបស់ពួក​គេខ្លាំងណាស់។»

ប្រភព៖ Preah Khan Reach Svay Rieng FC

ads
ads