ads
ads
ខ្សែការពារកូឡុំប៊ីម្នាក់បញ្ចេញអាអូនតូចរបស់គាត់ ធ្វើស៊ីផ្លូវអារម្មណ៍ក្រុមគូប្រកួតពីការទាត់បាល់ហ្វ្រីឃីក
២០-តុលា-២០២២

ឧប្បត្តិហេតុដ៏ចម្លែកមួយបានកើតឡើងអំឡុងពេលការប្រកួតក្នុងក្របខណ្ឌលីគលំដាប់ទី 1 របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ នៅពេលដែលកីឡាករម្នាក់បានសម្រេចចិត្តបញ្ចេញលិង្គរបស់គាត់ធ្វើស៊ីផ្លូវអារម្មណ៍គូប្រកួតកុំឱ្យស៊ុតបាល់ហ្វ្រីឃីកចំគោលដៅ។

ទោះយ៉ាងណាក៏ដោយ វាមិនពាក់ព័ន្ធនឹងការកម្សាន្ត ឬការ​លេង​សៀកអ្វីនោះទេ។ តាមពិត ខ្សែការពាររបស់​ក្លិប Santa Fe ឈ្មោះ Geisson Perera គ្រាន់តែព្យាយាមបង្វែរ និង​លេង​ផ្លូវ​ចិត្តពីការទាត់បាល់ហ្វ្រីឃីកពីក្រុមគូប្រកួតប៉ុណ្ណោះ។

ខណៈដែលកីឡាកររបស់​ក្លិប Jaguares de Cordoba កំពុងឈរត្រៀម​ស៊ុត​ហ្វ្រីឃីគនេះ Perera មិនអាចគិតពីអ្វីដែលល្អជាងការពន្លាត់ខោ បង្ហាញពីលិង្គរបស់គាត់នៅ​ពេល​​ឈរជារបាំងការពារក្បែរមិត្តរួមក្រុម។

ការរំខាននេះបានដំណើរការពិត​មែន នៅពេលដែលកីឡាករក្លិប Jaguares បានស៊ុតបាល់ហ្វ្រីឃីកមិនចំគោលដៅ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកាមេរ៉ាចាប់យករូបភាពនៃផ្នែកឯកជនរបស់ Perera ច្បាស់ៗ ឥឡូវនេះកីឡាកររបស់​ក្លិប Santa Fe ម្នាក់នេះ អាចនឹងប្រឈមមុខនឹងការពិន័យពីមន្ត្រីដឹកនាំការ​ប្រកួតនៃលីគកូឡុំប៊ី។

ប្រភព៖ SPORTbible

ads
ads