Man United នៅតែជឿជាក់ថាការផ្ទេររបស់ Christian Eriksen ទៅកាន់ Old Trafford ជិតមកដល់ហើយ នេះបើយោងតាមរបាយការណ៍របស់ ESPN ។
ខ្សែបម្រើសញ្ជាតិដាណឺម៉ាកបានយល់ព្រមលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយបិសាចក្រហម។ ខណៈពេលដែលគ្រូបង្វឹក Brentford លោក Thomas Frank បានបង្ហាញក្តីសង្ឃឹមថា Eriksen អាចត្រូវបានបញ្ចុះបញ្ចូលឱ្យត្រលប់ទៅក្លឹបនៅទីក្រុងឡុងដ៍វិញ វាហាក់ដូចជាមិនទំនងនៅពេលនេះទេ។
Eriksen នឹងពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះ ហើយគាត់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនទាន់ពេលវេលា ដើម្បីទទួលក្រុម Liverpool ក្នុងការប្រកួតមិត្តភាពនៅប្រទេសថៃនៅទេ តែគាត់អាចចូលរួមជាមួយក្រុមនៅប្រទេសអូស្ត្រាលី ក្រោយប្រកួតជាមួយ liverpool។
ប្រភព៖ ESPN