ក្លិបតោខៀវ Chelsea គ្រោងនឹងនាំយកខ្សែការពារបារាំង Mamadou Sarr ពីក្លិបដៃគូ Strasbourg ក្នុងតម្លៃ ១១.៩ លានផោន។ ការនាំយកកីទ្បាករវ័យ ១៩ ឆ្នាំរូបនេះវានឹងក្លាយជាការផ្ទេរអចិន្ត្រៃយ៍លើកដំបូងទៅកាន់កីទ្បដ្ឋាន Stamford Bridge ពី Strasbour ដែលជាក្លិបគ្រប់គ្រងដោយមហាសេដ្ឋី លោក Todd Boehly និងជាម្ចាស់ក្រុមហ៊ុន Clearlake Capital ក្រោមសម្ព័ន្ធ BlueCo។ Strasbourg នឹងទទួលបានប្រាក់ចំណេញប្រមាណ ៣.៤លានផោន ក្រោយចំណាយប្រមាណ ៨.៥លានផោន នាំយករូបគេពីក្លិប Lyon ក្នុងទីផ្សារដោះដូរនារដូវក្តៅ ។
គួរជម្រាបផងដែរថា ក្ក្លិបតោខៀវ Chelsea ក៏បានរៀបចំកិច្ចព្រមព្រៀងមួយទៀត សម្រាប់នាំយកកីឡាករសញ្ជាតិកាហ្សាក់ស្ថាន មានអាយុ ១៦ឆ្នាំ គឺ Dastan Satpaev ផ្ទេរមកពីក្លិប FC Kairat ដែលបានបញ្ចប់ការសាកល្បងធ្វើតេស្ដដោយជោគជ័យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Cobham របស់ក្លិបក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ហើយសង្ឃឹមរូបគេនឹងចូលរួមក្នុងសាលាបណ្តុះបណ្តាលខាងលើនេះផងដែរ ៕
ប្រភព៖ BBC