ads
ads
ចាន់ វឌ្ឍនាកា ​ក្លាយជាទូតសុច្ឆន្ទៈរបស់​ បុរីហេង បូរិន គ្រុប
០៤-កញ្ញា-២០២២

ខ្សែប្រយុទ្ធជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា​ត្រូវ​បាន​តែង​តាំង​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន បុរីហេង​ បូរិន គ្រុប​ដែល​មាន​សុពលភាព​កុងត្រាដល់​ដំណាច់​ឆ្នាំ​២០២២​នេះ ក្នុង​តម្លៃ​ខ្ទងម៉ឺនដុល្លារ នេះ​បើ​តាម​ការ​បញ្ជាក់​ពីលោកឧកញ្ញា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិនក្នុង​ពិធីប្រកាស​ចុះហត្ថលេខានៅ Axis Condo ព្រឹក​ថ្ងៃ​ទី០៤​ខែ​តុលា​ឆ្នាំ​២០២២។

លោកឧកញ្ញា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន​បាន​បង្ហាញមូលហេតុ​នៃ​ការ​ជ្រើសរើស ចាន់ វឌ្ឍនាកា​ជា​ទូតសុច្ឆន្ទៈ ដោយ​សារ​តែគាត់​ជា​អ្នកគាំទ្រ​បាល់ទាត់​ដ៏ងប់ងល់ម្នាក់ ហើយ​ក្នុង​នោះ ផង​ដែរ វឌ្ឍនាកា​ជា​កីឡាករក្នុង​ដួង​ចិត្ត​របស់​គាត់​ផង​ដែរ។ ហេតុផល​មួយទៀត​នោះ គឺ​ថា លោក​បាន​ឃើញពី​ការ​ខិត​ខំប្រឹង​ប្រែងក្នុង​វិស័យបាល់ទាត់របស់វឌ្ឍនាកា​ដែលជាកីឡាករ​ម្នាក់ក្នុងចំណោមបុគ្គលជាច្រើនដែល​បាន​ជួយវិស័យបាល់ទាត់កម្ពុជាឱ្យ​មាន​ភាពរីកចម្រើនក្នុង និង​មាន​ការ​ទទួលស្គាល់​លើ​ឆាកអន្តរជាតិ និង​សមិទ្ធផលជាច្រើន​ទៀត។

បុរីហេង​ បូរិនគ្រុប មាន​ជំនឿយ៉ាងមុតមាំថា វឌ្ឍនាកាជាទុតសុច្ឆន្ទៈដ៏​ល្អបំផុត និង​អាច​នាំយកបុរីហេង បូិនគ្រុប ជ្រៀតទៅក្នុងទីផ្សារអចលនទ្រព្យរបស់​ប្រទេសកម្ពុជាឱ្យកាន់​តែមានភាពល្បីល្បាញ ក៏ដូចជាបង្កើតនទំនុក​ចិត្តទៅដល់​អតិថិជនដែលតែងតែគាំទ្របុរីហេង​ បូរិនគ្រុបតាំងតែកាលចាប់​ផ្ដើម​លក់រហូត​ដល់​បច្ចុប្បន្ននេះ។

ចំណែក ចាន់ វឌ្ឍនាកាបាន​និយាយ​ដែរថា សមិទ្ធផល​ក្នុង​វិស័យកីឡាបាល់ទាត់ទាំង​នេះ​មិន​មែនជារបស់ខ្លួន​ទាំងអស់នោះ ទេ​តែជា​របស់​បងប្អូនទាំងអស់​គ្នា ព្រោះថា​បើ​គ្មានការ​គាំទ្រ​ពី​សំណាក់​បងប្អូនអ្នកគាំទ្រ ក៏មិនមានវឌ្ឍនាកាដែរ។ ជាតួយ៉ាង​ខ្ញុំបាទក៏ដូចជាបុរី ហេង បូរិន បើ​មិន​មាន​ការ​គាំទ្រ​ពី​អតិថិជន​ក៏​មិនមាន​បុរី ហេង​បូរិនគ្រុប​នា​ពេលបច្ចុប្បន្ននេះដែរ។

«ក្នុង​នាមខ្ញុំជាជាទូតសុច្ឆន្ទៈរបស់​បុរី ហេង បូរិន​គ្រុប ខ្ញុំនឹង​ប្រឹងប្រែងឱ្យ​អស់​សមត្ថភាពក្នុង​ពាំនាំផ្សព្វផ្សាយពីគុណភាព និង​ការ​រស់​នៅប្រកបដោយ​ស្ដង់ដារសុវត្ថិភាព ឱ្យ​ទៅដល់​ដៃអតិថិជនទាំងអស់។ ខ្ញុំនឹង​ប្ដេជ្ញាចិត្តចូលរួមចំណែក អភិវឌ្ឍន៍ បុរី ហេង បូរិនគ្រុបឱ្យកាន់​តែរីកចម្រើនតទៅ»៕

ads
ads