Casemiro ទទួលបានកាតក្រហមពេលដែលMan Utd ឈ្នះ Crystal Palace ២ទល់១ ហើយជាការពិត កាតក្រហមនេះធ្វើឱ្យគាត់ត្រូវព្យួរ៣ប្រកួតក្នុង Premier League ។
កាតក្រហមបានកើតឡើងចំពេលមានការប៉ះទង្គិចគ្នាក្នុងតង់ទីពីរ ហើយវាមានអារម្មណ៍ថាដូចជា Casemiro ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ។ United អាចនឹងព្យាយាមដាក់ពាក្យបណ្ដឹងឧទ្ធរណ៍។ យ៉ាងណាក៏ដោយ បើយើងនិយាយទៅខាងវិជ្ជមាន មានហេតុផលចំពោះកាតក្រហមរបស់ Casemiro៖
១-Casemiro ត្រូវបានសម្រាកសម្រាប់ “ការប្រកួតធំៗ”
Casemiro នឹងខកខានការប្រកួតចំនួនបី។ ទាំងនេះនឹងជាការប្រកួតក្នុងពានរង្វាន់ Premier League ដោយពីរប្រកួតជាមួយ Leeds United ហើយបន្ទាប់មកប្រកួតក្នុងផ្ទះជាមួយ Leicester City ។ វាជាហ្គេមធំៗដែលត្រូវខកខាន ប៉ុន្តែ Casemiro នឹងត្រលប់មកវិញសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Newcastle United ហើយគាត់ក៏នឹងមានវត្តមានសម្រាប់ការប្រកួត FA Cup ជាមួយ West Ham និងការប្រកួត Premier League ជាបន្តបន្ទាប់ជាមួយ Liverpool នៅ Anfield ផងដែរ។
ការត្រឡប់មកវិញរបស់គាត់ ក៏ចំការប្រកួតសំខាន់ដែរ ពោលគឺមានពីរប្រកួតជាមួយ Barcelona ក្នុងពាន Europa League។ Casemiro នឹងមានវត្តមាន ហើយវាចំនឹងទទួលបានការសម្រាកដែលគាត់ត្រូវការច្រើន។
២- Marcel Sabitzer អាចចូលរួមចំណែកភ្លាមៗ
កីឡាករចំណូលថ្មី Marcel Sabitzer ទើបបានបង្ហាញខ្លួនក្នុងរយៈពេល 10 នាទីចុងក្រោយទល់នឹង Palace ហើយបានធ្វើយ៉ាងល្អ។ Erik ten Hag នឹងត្រូវចាប់ផ្តើមគាត់នៅក្នុងការប្រកួតជាមួយ Leeds ហើយពួកគេគឺជាហ្គេមដែលកីឡាករអូទ្រីសអាចក្លាយជាវីរបុរសភ្លាមៗ។
ប្រសើរជាជាងការចំណាយពេលភាគច្រើននៅលើកៅអីបម្រុងនោះ Sabitzer នឹងលេងភ្លាមៗ។ គាត់នៅទីនេះមួយរយៈពេលខ្លី ហើយកីឡាករខ្ចីជើងរូបនេះនឹងរីករាយក្នុងការរួមចំណែកជួយ Man Utd ។
៣-United ត្រូវតែរៀនលេងដោយគ្មាន Casemiro ម្តងទៀត
Manchester United បានក្លាយក្រុមដែលពឹងផ្អែកតិចតួចលើ Casemiro ក្នុងប៉ុន្មានខែថ្មីៗនេះ។ គាត់ត្រូវបានខកខានពេលប៉ះ Arsenal ហើយប្រាកដណាស់ក្នុងរយៈពេល 20 នាទីចុងក្រោយទល់នឹង Palace។ ការប្រកួតលីគបីប្រកួតដែលគ្មានកីឡាករប្រេស៊ីលរូបនេះនឹងធ្វើតេស្ត Man Utd ហើយបង្ខំក្រុមឱ្យសម្របខ្លួន។
ក្នុងការធ្វើដូច្នេះ ពួកគេនឹងបង្ហាញខ្លួនដោយគញមានខ្សែបម្រើល្អម្នាក់ ហើយបង្ហាញគូប្រកួតថាពួកគេក៏អាចលេងដោយគ្មានកីឡាករប្រេស៊ីលផងដែរ។ នេះនឹងមានសារៈសំខាន់ ដូច្នេះប្រសិនបើ Casemiro ត្រូវបានព្យួរ ឬរបួស ម្តងទៀត Man Utd នឹងមិនជ្រួលច្របល់ឡើយ៕