ads
ads
Carlo Ancelotti អាចប្រឈមមុខនឹងការជាប់គុក 4 ឆ្នាំ ក្រោយចោទប្រកាន់ពីបទឆបោក
០៦-មិនា-២០២៤

លោក Carlo Ancelotti អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ជាង 854,000 ផោន (1 លានអឺរ៉ូ) ដោយព្រះរាជអាជ្ញានៅទីក្រុងម៉ាឌ្រីដ អំឡុងពេលដែលគាត់ទទួលបន្ទុកដឹកនាំ Real ជាលើកដំបូង។

អ្នកចាត់ការជនជាតិអ៊ីតាលីត្រូវបានគេនិយាយថាមិនបានបង់ពន្ធជាចាំបាច់ ក្នុងអំឡុងពេលគាត់ដឹកនាំក្លិប Real Madrid ចន្លោះឆ្នាំ 2013 និង 2015 ទោះបីជាគាត់បានចុះឈ្មោះជាអ្នករស់នៅក្នុងប្រទេសអេស្ប៉ាញសម្រាប់គោលបំណងបង់ពន្ធធម្មតាក៏ដោយ។

Ancelotti ត្រូវបានគេចោទប្រកាន់ថា បានប្រកាសប្រាក់ចំណូលរបស់គាត់ពីប្រាក់ឈ្នួលនៅ Real Madrid ប៉ុន្តែមួយករណីទៀតត្រូវ​បានគេអះអាងថា គាត់បានលុបបញ្ជីប្រាក់ដែលរកបានពីសិទ្ធិរូបភាពរបស់គាត់ ជំនួសមកវិញនូវការផ្ទេរប្រាក់ទៅឱ្យអង្គភាពមួយដែលមានឈ្មោះថា Vapia Limited ។

អតីតគ្រូបង្វឹក Chelsea និង AC Milan រូប​នេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំនួនពីរប្រឆាំងនឹងរតនាគារសាធារណៈរបស់ប្រទេសអេស្ប៉ាញ ដោយមន្ត្រីព្រះរាជអាជ្ញា នៅទីក្រុងម៉ាឌ្រីដ ហើ​បើ​តាម​រយៈ Marca គាត់​នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល 4 ឆ្នាំ 9 ខែ ប្រសិនបើ Ancelotti ត្រូវបានរកឃើញថាមានពិរុទ្ធភាព។

ads
ads