បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំកាលពីថ្ងៃសុក្រ ដោយបញ្ចប់ការរំពឹងទុកដែលភ្ជាប់គាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីល លោក Carlo Ancelotti បាននិយាយកាលពីម្សិលមិញថាលោកពិតជារីករាយក្នុងការបន្តស្នាក់នៅជាមូយក្លឹប Real Madrid រហូតដល់ឆ្នាំ ២០២៦ បើទោះបីជាមានវិធីសាស្រ្តណាមួយជំរុញឲ្យលោកទៅកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAPកាលពីថ្ងៃពុធទី៣ មករា២០២៤។
ការលើកឡើងបែបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីខែកក្កដាឆ្នាំមុនថាលោក Ancelotti វ័យ ៦៤ ឆ្នាំនឹងក្លាយជាជនបរទេសដំបូងគេដែលបង្វឹកប្រេស៊ីលក្នុងរយៈពេលជិត ៦០ ឆ្នាំ មុនពេលដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់ជាមួយក្លឹបយក្សអេស្ប៉ាញ។
លោកបាននិយាយថានៅឆ្នាំ២០២៦ អាស្រ័យលើលទ្ធផលរបស់ខ្ញុំ ។ខ្ញុំប្រហែលជានៅទីនេះបន្តទៀត។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹករបស់ Madrid (…) ហើយខ្ញុំសង្ឃឹមថានឹងអាចបន្តធ្វើបែបនោះនៅឆ្នាំ ២០២៧ និង ២០២៨ ព្រោះខ្ញុំចង់នៅទីនេះ។ Ancelotti បានឈ្នះពានរង្វាន់ Champions League បួនដង – ពីរដងជាមួយ AC Milan និងពីរដងជាមួយ Real Madrid ជាកន្លែងដែលលោកនិយាយថាគាត់ចង់បន្តលើសពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។
Ancelotti ក៏ធ្លាប់ឈ្នះពានលីគក្នុងស្រុកជាមួយ Real និង Milan នៅអង់គ្លេសជាមួយ Chelsea នៅអាល្លឺម៉ង់ជាមួយ Bayern Munich និងនៅបារាំងជាមួយ Paris Saint-Germain ផងដែរ។ ជុំវិញនឹងព័ត៌មានទៅដឹកនាំនៅប្រេស៊ីលលោក Ancelotti បាននិយាយថា៖ «អ្នករាល់គ្នាដឹងថាខ្ញុំមានទំនាក់ទំនងជាមួយប្រធានសហព័ន្ធប្រេស៊ីល។ លោកបាននិយាយនៅមុនថ្ងៃនៃការប្រកួតរបស់ Madrid ទល់នឹង Mallorca ក្នុង La Liga ថា ខ្ញុំចង់អរគុណគាត់ចំពោះការស្រលាញ់ និងការចាប់អារម្មណ៍ដែលគាត់បានបង្ហាញចំពោះខ្ញុំ ៕