ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League 2022 សប្ដាហ៍ទី៥នេះ មានសកម្មភាពប្រកួតប្រជែងស្វិតស្វាញខ្លាំងក្លា មិនខុសពីសប្ដាហ៍កន្លងទៅប៉ុន្មានទេ ប៉ុន្តែក្នុងសប្ដាហ៍ទី៥នេះមានការទាត់បញ្ចូលទីគ្នាយ៉ាងច្រើន និងមានមួយគូរត្រូវបានពន្យារពេលទៅលេងនៅថ្ងៃអាទិត្យស្អែកនេះវិញ។
សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៥នេះមានការទាត់បញ្ចូលទីគ្នារហូតដល់១៩គ្រាប់កើតឡើងក្នុងចំណោម ៣ប្រកួតប៉ុណ្ណោះ ដែលមានលទ្ធផលម្ចាស់ផ្ទះវិសាខា ១-២ បឹងកេត ម្ចាស់ផ្ទះភ្នំពេញក្រោន ៦-១ គីរីវង់សុខសែនជ័យ និងម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៥-៤ Tiffy Army FC ហើយក៏ជាការប្រកួតដែលចំនួនគ្រាប់បាល់ទាល់ចូលទីគ្នាច្រើនបំផុតគិតត្រឹមសប្ដាហ៍ទី៥បណ្ដោះអាសន្ននេះផងដែរ។
ការប្រកួតសប្ដាហ៍ទី៥នេះ ដូចបានជម្រាបជូនខាងលើគឺមានមួយគូជាជំនួបរវាងកំពូលតារាងព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើល ត្រូវបានពន្យាពេលជាផ្លូវការទៅលេងនៅថ្ងៃអាទិត្យស្អែកនេះវិញ ដោយសារតែការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងនេះភ្លៀងធ្លាក់ខ្លាំង ក្រោយពីបញ្ចប់ការប្រកួតវគ្គទី១ និងបន្តពន្យារពេល៣០នាទី២ដងនៅតែអាកាសធាតុមិនសមស្រប ដែលជាកត្តាធ្វើឲគណៈកម្មការរៀបចំការប្រកួតធ្វើការពន្យាពេល៕