កីឡាការិនីចំនួន 4 នាក់ត្រូវបានជ្រើសរើសដោយសមាគមបាល់បោះសហរដ្ឋអាមេរិក-កម្ពុជា (UCBA) សម្រាប់ក្រុមបាល់បោះកម្ពុជាលើវិញ្ញាសា៣ទល់៣ ទៅចូលរួមព្រឹត្តិការណ៍ SEA Games 2022 នៅវៀតណាម។
ក្រុមនារីទាំងនោះមាន ចាស្មីន គង់, ស៊ីម៉ា សួន, ស៊ីត ធីតា ស៊ីតទីគុន និង ធីណា ស៊ីតទីគុន។ ចាស្មីន គង់ ជាអ្នកលេងកីឡាបាល់បោះនៅវិទ្យាល័យ និងមហាវិទ្យាល័យ ហើយបច្ចុប្បន្នកំពុងបង្វឹកនៅ Bohannon Middle School ក្នុងទីក្រុងសាន់ឡូរ៉េនហ្សូ រដ្ឋកាលីហ្វ័រញ៉ា។
មានសេចក្តីរាយការណ៍ថា UCBA កំពុងព្យាយាមជ្រើសរើសកីឡាករខ្មែរ-អាមេរិកចំនួនប្រាំនាក់សម្រាប់ក្រុមមួយនេះ។ ក្រៅពីឈ្មោះទាំងបួនដែលបានលើកឡើងនោះ បញ្ជីក៏រួមមាន Mikenzie Yim-Harvin, Teressa Thun និង Destiny Khay។
UCBA ក៏បានប្រកាសថាខ្លួនក៏នឹងដាក់ក្រុមបុរស៣ទល់៣នេះក្នុងការប្រកួតស៊ីហ្គេមលើកក្រោយ។ នៅស៊ីហ្គេមឆ្នាំ២០១៩នៅហ្វីលីពីន ក្រុមបាល់បោះបុរសកម្ពុជាបានយកឈ្នះក្រុមមីយ៉ាន់ម៉ាដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧។
ប្រភព៖southeastasiansportsnews