ads
ads
Buriram United ចេញលិខិតផ្លូវការ ពាក់ព័ន្ធនឹងកាមេរ៉ា (CCTV) ក្នុងបន្ទប់ Away Team
៣១-មករា-២០២៣

«Buriram United» ចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់កំហុស និងពន្យល់ពីមូលហេតុ ក្នុងករណីមានកាមេរ៉ា (CCTV) នៅក្នុងបន្ទប់ក្រុមភ្ញៀវ និងសម្រេចដកកាមេរ៉ាចេញ ដើម្បីអនុវត្តតាមច្បាប់ក្រុមហ៊ុនលីគថៃ។

សេចក្តីថ្លែងការណ៍៖

«ក្លឹប Buriram United សូម​បញ្ជាក់​ថា កីឡដ្ឋាន Chang Arena ដែល​ជា​ទឹកដី​របស់​ក្លឹប Buriram United មាន​បំពាក់ប្រព័ន្ធ​កាមេរ៉ា​ ដោយគ្របដណ្ដប់លើគ្រប់តំបន់ទាំងអស់ក្នុង និងក្រៅទីលាន សរុបចំនួន ១៥៦កាមេរ៉ា ដែលធ្វើតាមស្តង់ដារសន្តិសុខ ដោយហេតុថា កីឡដ្ឋាន Chang Arena គឺជាទីតាំងមួយ ដែលបើកចំហសម្រាប់សិស្ស និស្សិត និងសាធារណជនជាតិ អន្តជាតិ សម្រាប់​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ចទៅ​កាន់​ទីលាន​ប្រកួត និង​ធ្វើដំណើរ​កម្សាន្ត​ក្នុង​កីឡដ្ឋាន។

ជាពិសេសបន្ទប់ផ្លាស់ស្លៀកពាក់សម្រាប់ក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀ គឺជា​តំបន់​មួយ ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ ដូច្នេះ​ហើយ​ទើប​ត្រូវបាន​ដំឡើង​កាមេរ៉ា​ និងកត់ត្រាទិន្នន័យជារៀងរាល់ថ្ងៃ សម្រាប់​ពង្រឹងសុវត្ថិភាព​ក្នុងរូបភាពដ៍សំខាន់ ហើយវា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ជា​ព័ត៌មាន​ ដែល​អាច​បង្កើត​អត្ថប្រយោជន៍​សម្រាប់ក្រុមតាម​វិធី​ណា​មួយ​ឡើយ​។

ក្លឹប Buriram United សូម​ទទួល​ស្គាល់​ថា​ខ្លួន​បាន​បំពាន​បទប្បញ្ញត្តិ​នៃ​ការ​ប្រកួត​បាល់​ទាត់​ Thai League។ ហើយ​នឹង​សម្រេចដក​កាមេរ៉ា CCTV ចេញ​ពី​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​កីឡាករ​ កីឡា​ការិនី​ ដែល​មក​ធ្វើការប្រកួតនៅទីនេះ ហើយ​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​បទប្បញ្ញត្តិ​ ​របស់​ក្រុមហ៊ុន Thai League Company Limited។»

កែសម្រួលពី៖ Ballthai

ads
ads