ads
ads
កុក បូរីស៖ ដល់​ពេល​ខ្ញុំចូលលេង​ក្នុងជម្រើសជាតិកម្ពុជាសាជាថ្មីហើយ”
០៧-មិនា-២០២២

«ខ្ញុំកំពុងលេងនៅក្នុងលីគដែលខ្លាំងជាមួយនឹងការប្រកួតប្រជែងដ៏ខ្ពស់។ ខ្ញុំត្រូវបានរុំព័ន្ធដោយកីឡាករល្អៗជាច្រើន ដូច្នេះវាអាចធ្វើឲ្យខ្ញុំរីកចម្រើន។ ខ្ញុំមកលេងនៅ​ទី​នេះ(ម៉ាឡេស៊ី)សម្រាប់ការប្រកួតប្រជែងថ្មី និង ការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ”នេះ​គឺ​ជា​សម្ដីរបស់កីឡាករ កុក បូរីស​និយាយ​ក្នុងទំព័រហ្វេសបុកកីឡា TheMorning ។

កីឡាករកូនខ្មែរបារាំងរូប​នេះ​បាន​ចុះកុងត្រា​លេង​ឱ្យ​ក្លិប​ Sarawak United ក្នុង​លីគកំពូលម៉ាឡេស៊ី​ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើងមួយរដូវ​កាល ហើយ​ពេល​រូប​គេ​និយាយ​ថា​ដល់​ពេល​ជួយជម្រើស​ជាតិ​ហើយណាមួយ​រូប​គេ​ជឿជាក់លើ​ការ​ដឹកនាំរបស់​អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជាលោក Keisuke Honda។

May be an image of 3 people and people playing sports

« ខ្ញុំព្យាយាមខ្លាំងណាស់ពីររដូវកាលចុងក្រោយនេះពីព្រោះខ្ញុំចង់ទទួលបានការកោះហៅពីក្រុមជម្រើសជាតិ។ ខ្ញុំធ្លាប់ប្រាប់គេជាច្រើនដង ថា ក្តីស្រមៃខ្ញុំ គឺ ចង់ជួយប្រទេសខ្ញុំ។ ខ្ញុំដឹងថាខ្ញុំជឿជាក់លើលោក Keisuke Honda ហើយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលឱកាសបានលេងនៅក្នុងក្រុមកម្ពុជាក្រោមការដឹកនាំរបស់គាត់»។

បូរីស​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ផង​ដែរដោយ​លេង​បាន​២​ប្រកួត​ពេល​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ប៊ូតាន់ និង​អង្គុយបម្រុង​ក្នុងការ​ប្រកួត​កម្ពុជា​ប៉ះ​ជាមួយ​ជម្រើស​ជាតិ​ជប៉ុន​វគ្គ​ជម្រុះ World Cup 2018 នៅ​ទីក្រុងភ្នំពេញ​កាល​ពី​ឆ្នាំ២០១៥៕

 

ដកស្រង់សម្ដីពី៖ TheMorning

ads
ads