ads
ads
ក្រុមសាម៉ូរ៉ៃខៀវ បង្ហាញឈុតថ្មីសម្រាប់ការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេសកាតា
២៩-សីហា-២០២២

អាវ​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ នៅ​តែ​ប្រើ​ពណ៌​ខៀវ​ ជាពណ៌សម្រាប់ឈុតក្នុងទឹកដី (Home)។ ចំណែក​ឈុត​ក្រៅ​ផ្ទះ​វិញ​ (Away) គឺ​ប្រើ​ពណ៌​ស​ខ្មៅ​ យ៉ាងសាមញ្ញ​តែ​មើល​ទៅគួរឲ្យទាក់ភ្នែក​។


ឯកសណ្ឋានបន្តផលិត និងរចនាដោយក្រុមហ៊ុន adidas ដែលជាម៉ាកសម្លៀកបំពាក់កីឡាដ៍ល្បីឈានមុខគេលំដាប់ពិភពលោករបស់ប្រទេសអាល្លឺម៉ង់។ លើក​នេះ​ អ្វីដែលជារឿងប្លែកនោះ គឺ​និមិត្តសញ្ញា​ឡូហ្គោ​នៅ​លើ​ទ្រូងខាងស្តាំតែម្តង។ វាលែងមានពាក្យ Adidas ទៀតហើយ។ ក្រុមហ៊ុន Adidas នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នូវ​ឈុត​នេះ ក្នុងខែនេះ ឬ​ខែ​ក្រោយ។

ads
ads