ads
ads
IFAB គ្រោងនឹងសាកល្បងប្រើកាតខៀវក្នុងវិស័យបាល់ទាត់
០៩-កុម្ភៈ-២០២៤

ផែនការសម្រាប់ការប្រើប្រាស់កាតខៀវមួយបន្ថែមទៀត នៅក្នុងវិស័យបាល់ទាត់គ្រោងនឹងប្រកាសនៅថ្ងៃសៅរ៍នេះ ដែលជាផ្នែកមួយនៃការសាកល្បង sin-bin រយៈពេល១០នាទី ដោយសមាជិកសភាបាល់ទាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់Daily Mail ។

១០-​minute sin-bin មានន័យថាកីឡាករត្រូវបានបញ្ជូនទៅសម្រាករយៈពេល ១០នាទីបន្ទាប់ពីពិន័យកាតខៀវមុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលលេងបន្ត។ វានឹងក្លាយជាកាតថ្មីដំបូងបន្ថែមទៅក្នុងរូបមន្តចាស់ចាប់តាំងពីពណ៌លឿង និងក្រហមត្រូវបានអនុម័តដាក់អោយប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៧០ នៅក្នុងប្រទេសម៉ិកស៊ិក។

ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) គ្រោងនឹងចេញផ្សាយផែនការរបស់ពួកគេ នៅថ្ងៃសៅរ៍នៅកម្ពុជា ខណៈលាពណ៌ខៀវត្រូវបានគេជឿថាមានការពេញចិត្តជាងពណ៌ទឹកក្រូច ដើម្បីបែងចែកវយ៉ាងច្បាស់ពីពណ៌លឿង និងក្រហម។

អាជ្ញាកណ្តាលនឹងមានអំណាចក្នុងការបញ្ជូនកីឡាករទៅកាន់កន្លែងខុសឆ្គង(Sin-bin) ប្រសិនបើពួកគេប្រព្រឹត្តកំហុសឆ្គងដូចជាការវាយប្រហារតបត ឬបង្ហាញការមិនពេញចិត្តចំពោះមន្ត្រីការប្រកួត។ កាតខៀវពីរ ឬការរួមបញ្ចូលគ្នានៃពណ៌លឿង១ និងខៀវ១ស្មើនឹងកាតក្រហម១។

ប្រភពពី FA បង្ហាញថាវាអាចត្រូវបានសាកល្បងនៅក្នុងពានរង្វាន់ FA Cup និងការប្រកួតផ្សេងទៀតដូចជា FA Trophy និង FA Vase – ភ្លាមៗនៅរដូវកាលក្រោយប្រសិនបើពួកគេយល់ព្រមជាមួយ IFAB ។ ចំណែកក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការណែនាំសក្តានុពលរបស់ខ្លួននៅក្នុងការប្រកួតរបស់ពួកគេនៅពេលណាមួយឆាប់ៗនេះ ទោះបីជាពួកគេនឹងតាមដានការសាកល្បងនេះយ៉ាងដិតដល់ក៏ដោយ។

FIFA បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយនិយាយថាការផ្តល់យោបល់ប្រើកាតខៀវនៅកម្រិតកំពូលនៃបាល់ទាត់គឺមិនត្រឹមត្រូវទេ។ ពួកគេបានបន្ថែមថា រាល់ការសាកល្បងបែបនេះ ប្រសិនបើត្រូវបានអនុវត្ត គួរតែត្រូវបានកំណត់ចំពោះការធ្វើតេស្តដោយការទទួលខុសត្រូវនៅកម្រិតទាប។

ប្រធាន UEFA លោក Aleksander Ceferin បានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យមានការសាកល្បងក្នុងការប្រកួតជើងឯកអឺរ៉ុប Champions League, Europa League ឬ Europa Conference League ឡើយ៕

ads
ads