Barcelona ត្រូវបានគេរាយការណ៍ថាកំពុងតាមដានស្ថានភាពកិច្ចសន្យារបស់ Alejandro Garnacho នៅ Manchester United ។ យោងតាមរបាយការណ៍របស់ Fichajes ក្លិបមានមូលដ្ឋាននៅ Catalans សង្ឃឹមថានឹងទទួលបានគាត់ដោយឥតគិតថ្លៃ។
Garnacho បានបង្ហាញថ្វីជើងគួរឱ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ស៊ុតបញ្ចូលទីបានមួគ្រាប់ និង Assist ពីរដងក្នុង 3 ប្រកួតចុងក្រោយរបស់គាត់សម្រាប់ United ។ ហាងឆេងរបស់កីឡាករយុវជនរូបនេះបានកើនឡើងយ៉ាងខ្លាំង ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លិបកំពូល ៗនៅអឺរ៉ុប។
អញ្ចឹងក៏ដោយ បិសាចក្រហមត្រូវបានគេនិយាយថាកំពុងពិភាក្សាលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំសម្រាប់ Garnacho ដែលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅឆ្នាំ 2025 ។ ទោះបីជាមិនទំនងក៏ដោយ វាត្រូវបានគេអះអាងថា Barca នឹងរង់ចាំឱ្យកិច្ចព្រមព្រៀងផុតកំណត់។
ដោយធ្លាប់ហ្វឹកហាត់នៅថ្នាលយុវជនរបស់ Atletico Madrid កីឡាករ Garnacho បានចូលរួមជាមួយសាលាយុវជនថ្នាលរបស់ United ក្នុងឆ្នាំ 2020។ បន្ទាប់ពីមានការចាប់អារម្មណ៍ក្នុងកម្រិតយុវវជន គាត់បានចាប់ផ្តើមចូលរួមជាមួយក្រុមឈុតធំ រហូតដល់ចុងបញ្ចប់នៃរដូវកាលមុន ដោយបានបង្ហាញខ្លួនពីរដងក្នុងក្របខ័ណ្ឌ Premier League ។
Garnacho ក៏បានឈ្នះពានរង្វាន់កីឡាករវ័យក្មេង Jimmy Murphy របស់ក្លឹបផងដែរ។
ប្រភព៖ Fichajes