ខ្សែប្រយុទ្ធឆ្នើម Pierre Emerick-Aubameyang បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិហ្គាបុង។
ជាការពិតណាស់ Aubameyang បានជាប់ជម្រើសជាតិហ្គាបុងឈុតធំ ជាលើកដំបូងនៅក្នុងឆ្នាំ២០០៩ ដោយគិតមកទល់ពេលនេះ គឺ វាមានរយៈពេល១៣ឆ្នាំ ខណៈ គេធ្លាប់បង្ហាញខ្លួនបាន៧២ប្រកួត រកគ្រាប់បាល់បាន៣០គ្រាប់។
Aubameyang បាននិយាយថា៖«បន្ទាប់ពីអស់រយៈកាល១៣ឆ្នាំនៃការតំណាងឲ្យប្រទេសរបស់ខ្ញុំ ពេលនេះ ខ្ញុំសូមប្រកាសថា ខ្ញុំបានបញ្ចប់អាជីពរបស់ខ្ញុំជាមួយនឹងក្រុមជម្រើសជាតិហើយ។ ខ្ញុំ សូម អរគុណ ប្រជាជន ហ្គាបុង និង អ្នក ទាំង អស់ គ្នាដែល បាន គាំទ្រ ខ្ញុំ ក្នុង ពេល វេលាល្អ ក៏ ដូចជាពេលវេលាមិនល្អ។ ខ្ញុំនឹងរក្សាការចងចាំល្អៗជាច្រើន ដូចជាថ្ងៃដែលខ្ញុំបានបង្ហាញខ្លួនលើកដំបូង ឬ ថ្ងៃដែលខ្ញុំត្រលប់មកពីប្រទេសនីហ្សេរីយ៉ាជាមួយនឹងពានរង្វាន់ African Ballon d’Or។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់គ្រូបង្វឹក បុគ្គលិក និង កីឡាករទាំងអស់របស់ខ្ញុំ ដែលខ្ញុំបានរួមការងារជាមួយផងដែរ»៕