Barcelona កំពុងព្យាយាមកាត់បន្ថយប្រាក់បៀវត្សរ៍របស់ Frenkie de Jong ដល់ទៅ 50 ភាគរយ នេះបើយោងតាម Cat Radio ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Frenkie នៅ Barca នឹងឃើញគាត់ទទួលបាន 19 លានអឺរ៉ូក្នុងមួយឆ្នាំចាប់ពីរដូវកាលក្រោយតទៅ ដែលធ្វើអោយគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ Barca តាមរយៈការចុះហត្ថលេខាដោយជំនាន់រដ្ឋបាលរបស់លោក Bartomeu ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានថ្មីរបស់ Barca លោក Joan Laporta បានកំណត់តម្លៃប្រាក់ឈ្នួលកីឡាករត្រឹម១០លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។ នោះមានន័យថាបើ De Jong ចង់បន្តជាមួយក្លិបរូបគេត្រូវតែទទួលការកាត់ប្រាក់ឈ្នួលនេះពី១៩លានមកត្រឹម១០លានក្នុងមួយឆ្នាំ។ ជាការពិត! Barcelona មិនចង់បាត់បង់កីឡាករហូឡង់រូបនេះទេ ហើយពួកគេបានអន្ទងកីឡាកររូបនេះឱ្យបន្តជាមួយក្លិបជាមួយការកាត់ប្រាក់ឈ្នួល៥០ភាគរយ។
វាគឺជាការពិតដែលគេដឹងរួចមកហើយថា Barca មិនអាចចុះឈ្មោះកីឡាករថ្មីក្នុងបញ្ជីបើកប្រាក់ឈ្នួលបានទេ រហូតដល់ពួកគេអាចបញ្ចប់ការកាត់ប្រាក់ខែកីឡាករចាស់ៗ។
សម្រាប់ Frenkie ប្រាក់ឈ្នួលរបស់គាត់នឹងមិនមានបញ្ហាអ្វីទេនៅ Manchester United ដែលជាកន្លែងដែលគាត់អាចក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកគេ។
ប្រភព៖ Cat Radio