ads
ads
Azpilicueta ថា ខ្លួនមិនយល់ហេតុអ្វីលោកអាជ្ញាកណ្តាលមិនព្រមផ្តល់កាតក្រហមទៅកីឡាករ Liverpool រូបនេះយប់មិញ
០៣-មករា-២០២២

ខ្សែការពារស្លាបស្តាំ Cesar Azpilicueta របស់ Chelsea បានចេញមុខរិះគន់ចំពោះលោកអាជ្ញាកណ្តាលនៅលើទីលានដែលមិនព្រមផ្តល់កាតក្រហមឲ្យ Sadio Mane ដែលបានដាក់មួយកែង​មក​លើគេ។

នាយប់មិញនេះ កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ ត្រូវបានគេប្រទះឃើញថា មានបញ្ហាក្រហមមែនទែនត្រង់រង្វង់ភ្នែកក្រោយ Mane ដាក់រូបគេមួយកែង ខណៈ កីឡាករសញ្ជាតិសេនេហ្កាល់ខាងលើទទួលបានត្រឹមកាតលឿងប៉ុណ្ណោះ ជាហេតុធ្វើឲ្យ Azpilicueta មិនសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ។

Azpilicueta បាននិយាយថា៖”ខ្ញុំមិនខ្វល់ទោះការប្រកួតទើបតែចាប់ផ្តើមបាន៥វិនាទោក៏ដោយ ប៉ុន្តែ វាគឺជាកាតក្រហម។ ខ្ញុំមិនយល់ ពួកយើងទើបតែទទួលបានការសម្រេចចិត្តបែបនេះកាលពីថ្ងៃមុនទេ។ ច្បាស់ណាស់ វាគឺជាកាតក្រហម។ យើងតែងតែទទួលបាននូវការសម្រេចចិត្តប្រឆាំងនឹងពួកយើង ហើយ វាអាចផ្លាស់ប្តូរការប្រកួតបាន។ ខ្ញុំបានទស្សនាវីដេអូហាយឡាយម្តងទៀត ប៉ុន្តែ ខ្ញុំមិនចាំបាច់មើលនោះទេ ព្រោះ ខ្ញុំដឹងថាវាជាកាតក្រហមទៅហើយ។ ពេលខ្លះយើងបានឃើញពីសកម្មភាពគ្រោះថ្នាក់ច្បាស់ៗនឹងភ្នែកហើយ ប៉ុន្តែ យើងពុំបានធ្វើការលើរឿងនោះ”៕

ads
ads