លោក Fernando Satos ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិព័រទុយហ្កាល់ ពុំបានបោះឆ្នោតឲ្យកូនក្រុម Cristiano Ronaldo ឡើយសម្រាប់ការប្រជែងយកពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំរបស់ FIFA កាលពីយប់មិញ។
ផ្ទុយទៅវិញលោកបានបោះឆ្នោតឲ្យ N’Golo Kante និង Jorginho ជា កីឡាករលំដាប់លេខ ១ និង លេខ២ ខណៈ អ្នកទីបី លោកបានបោះឆ្នោតឲ្យ Robert Lewandowski។ រឿងដែលភ្ញាក់ផ្អើលនោះ គឺ លោក Santos បែរជាមើលរំលងមិនបោះឆ្នោតឲ្យ Ronaldo ទៅវិញដែលបានបំបែកកំណត់ត្រាក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងក្រុមជម្រើសជាតិ ហើយ វាពិតជាកម្រណាស់ដែលគ្រូបង្វឹកខ្លួនឯងពុំបានបោះឆ្នោតជូនកីឡាករឆ្នើមប្រចាំក្រុម។
គួរបញ្ជាក់ដែរថា ពានរង្វាន់ល្អជាងគេប្រចាំឆ្នាំ២០២១របស់ FIFA កាលពីយប់មិញ គឺ Lewandowski ជាអ្នកឈ្នះបន្ទាប់ពីរូបគេបានយកឈ្នះសម្លេងបោះឆ្នោតរបស់ Lionel Messi និង Mohamed Salah ហើយ នេះក៏ជាការឈ្នះពីរឆ្នាំជាប់ៗគ្នារបស់គេផងដែរ៕