បន្ទាប់ពីមានរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានលេចឡើងក្នុងសប្តាហ៍នេះដែលអះអាងថា Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kylian Mbappe អ្នករាយការណ៍លំដាប់ថ្នាក់លេខមួយ Fabrizio Romano បានចែករំលែកគំនិតរបស់គាត់។
ថ្លែងទៅកាន់ Caught Offside លោក Romano បានពន្យល់ថា៖ «និយាយដោយស្មោះត្រង់ នៅពេលនេះមិនមានអ្វីរវាង Manchester United និង Kylian Mbappe ទេ»។
«Mbappe ទើបតែបន្តកុងត្រាថ្មីជាមួយ PSG ដូច្នេះខ្ញុំគិតថាវាមិនសមហេតុផល ក្នុងការពិភាក្សាអំពីក្លឹបណាមួយនៅពេលនេះ រួមទាំង Manchester United ផងដែរ» ។
Mbappe បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយ PSG នៅរដូវក្តៅ ដើម្បីបញ្ចប់ទំនាក់ទំនងរយៈពេលវែងរបស់គាត់ជាមួយ Real Madrid ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ កុងត្រាសម្រាប់ឆ្នាំទី 3 របស់គាត់គឺជាជម្រើសដែលមានន័យថា Mbappe អាចចាកចេញពី PSG ដោយឥតគិតថ្លៃនៅឆ្នាំ 2024 ។
ប្រភព៖ Fabrizio Romano តាមរយៈ Caught Offside